CamNews

ស្ត្រីម្នាក់ធ្លាប់រួមរស់​អត់ចុះសំបុត្រ​អាពាហ៍ពិពាហ៍ជាមួយ​ឧកញ៉ា ឡោក ហ៊ួរ ដាក់ពាក្យបណ្ដឹង​សុំដោះស្រាយ

(ភ្នំពេញ)៖ ស្ត្រីម្នាក់បានសំរេចដាក់ពាក្យបណ្ដឹងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បី​សុំឲ្យជួយដោះ​ស្រាយវិវាទ​កម្មសិទ្ធិរួម និងកម្មសិទ្ធិឯកជន​រវាងអ្នកស្រីជាមួយលោកឧកញ៉ា ឡោក ហ៊ួរ បន្ទាប់ពីរូបគាត់បានរួមរស់នៅ​ជាមួយគ្នាបានមួយរយៈ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាប្ដីប្រពន្ធពេញលក្ខណៈផ្លូវច្បាប់រួចមក។

យោងពាក្យបណ្ដឹងរបស់អ្នកស្រី ឆោម សោភ័ណ្ឌី មានទីលំនៅផ្ទះលេខ១៦៩ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ប្ដឹងចូលទៅលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែន​ដី​នគរូប​នីយកម្ម និងសំណង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះបានស្នើសុំឲ្យជួយអន្តរាគមន៍ ដោះស្រាយវិវាទ​កម្មសិទ្ធិរួម និងឯកជនស្ថិតនៅភូមិជើងឯក និងភូមិរលួស សង្កាត់ជើងឯក ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ហើយត្រូវបានអ្នកស្រី មកកាន់ទីស្នាក់ការ និងផ្ដល់មកឲ្យ Fresh News ជួយផ្សាយបានរៀបរាប់ថា​ អ្នកស្រី និងឧកញ៉ា ឡោក ហ៊ួរ បានរស់នៅជាមួយគ្នាក្នុងឆ្នាំ២០០៥ ដោយ​មិនមានចុះសំបុត្រអាពាហ៍ពិពាហ៍ ហើយបានទិញដីរួមគ្នា​ជាច្រើនកន្លែង ដែលដីខ្លះដាក់ឈ្មោះរួម និងដីខ្លះទៀតដាក់ឈ្មោះរៀងៗខ្លួន។

លុះនៅឆ្នាំ២០១២ទើបសំរេចចែកផ្លូវគ្នា ដោយបានព្រមព្រៀងគ្នាបែងចែកដីមួយចំនួន តែក្រោយពីការបែងចែកគ្នា លោកឧកញ៉ា ឡោក ហ៊ួរ បានបដិសេធមិនព្រមដោះស្រាយ​ធ្វើការបែងចែកដីគ្នា​ទៅតាមការព្រមព្រៀងឡើយ។ ក្រោយមកលោកឧកញ៉ា ឡោក ហ៊ួរ បានសុំស.ជ.ណ លេខ១២២៣ ប្រគល់ដី១៣៨ហិកតាទៅអោយលោកឧកញ៉ាឡោក ហ៊ួរ និង កូនៗរបស់គាត់។ បន្ទាប់​បានដឹងពីអត្ថន័យ ស.ជ.ណ ខាងលើរួចមក អ្នកស្រីបានដាក់ពាក្យបណ្ដឹង​សុំអន្តរាគមន៍​ទប់ស្កាត់ទៅនឹងសំណើ​សុំធ្វើបណ្ណកម្មសិទ្ធិ និងធ្វើការអភិវឌ្ឍន៏លើដីកម្ម​សិទ្ធិរួមទំហំជាង៦៨​ហិកតា និងដីកម្ម​សិទ្ធិឯកជនដែលមាន​តែឈ្មោះរបស់អ្នកស្រី​ទំហំជាង៤៨ហិកតា ស្ថិតនៅភូមិជើងឯក និងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ទៅកាន់សាលារាជធានីភ្នំពេញ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង​សំណង់រាជធានី និងសាលាខណ្ឌដង្កោ ប៉ុន្តែរហូតមក​ដល់ពេលនេះ មិនទាន់មានការ​ដោះស្រាយ​នៅឡើយ។

ពាក់ព័ន្ធបណ្ដឹងចោទ​ប្រកាន់ខាងលើនេះ Fresh News នឹងសុំការបំភ្លឺពី​លោកឧកញ៉ា ឡោក ហ៊ួរ ជាបន្តទៀត៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី