ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ សម្តីចាក់ទឹកមិនលេច កញ្ញា ពេជ្រ ថាវរ៉ា ថ្មីៗនេះ
មានប្រភព បង្ហើបប្រាប់ថា នាងបានធ្លាក់ខ្លួនឈឺ រហូតរត់ទៅរក ការព្យាបាលនៅ ឯមន្ទីពេទ្យ
ប្រទេស វៀតណាម ខណៈដែលនាងកំពុងតែ មមាញឹកជាមួយ ការងារសិល្បៈ ព្រមទាំងការ
បើកជំនួញ ផ្ទាល់ខ្លួនផងដែរ។

ផ្អែកតាមប្រភព ព័ត៌ពីអ្នកជិតស្និទ្ធ បានប្រាប់ Looking TODAYឱ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ
តារាសម្តែងស្រីកំពុង ល្បីឈ្មោះលើទីផ្សាសិល្បៈ កញ្ញា ពេជ្រ ថាវរ៉ា បានធ្លាក់ខ្លួនឈឺ និងបាន
ទៅពិគ្រោះ និងព្យាបាលនៅឯមន្ទីពេទ្យមួយក្នុងប្រទេសវៀតណា ។

ប្រភពខាងលើបានបន្តថា រហូតមកដល់ពេលនេះគេនៅមិនទាន់ដឹងច្បាស់ នៅឡើយទេថា កញ្ញា
ថាវរ៉ា មានជំងឺអ្វី ពិតប្រាកដទេ ? ម្យ៉ាងទៀត មិនដឹងថា អារៈនៃជំងឺនេះ អាចបណ្តាលឱ្យប៉ះពាល់
ទៅដល់នាងធ្ងន់ធរ ឬមួយយ៉ាងណានោះទេ ទើបបានជានាងរូតរះចេញទៅរកពេទ្យនៅ ប្រទេស
វៀតណាម ដើម្បីព្យាបាលជំងឺ យ៉ាងលឿងដូច្នេះ។

ផ្តល់បទសម្ភាសន៍ ជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា
ឆ្នាំ ២០១៣ នេះតារាសម្តែងខ្ពស់ស្រឡះ ញញឹមមានមន្តស្នេហ៍ កញ្ញា ពេជ្រ ថាវរ៉ា បានប្រាប់
ឱ្យដឹងថា "ជាការពិតណាស់បង...ថ្មីៗនេះខ្ញុំមិនសូវសប្បាយចិត្តទេ ព្រោះឈឺមិនដែលដាច់សោះ
ចាប់តាំងពីមកពីសាំងហ្គាពួរ និងថៃជាមួយ ក្រុមការងារវិញ"។

កញ្ញា ថាវរ៉ា បានបន្តថា "ខ្ញុំទៅប្រទេសវៀតណាម ដើម្បីពិនិត្យ និង ព្យាបាលជំងឺពិតមែន ដោយ
សារ បំពង់កចេះតែឈឺ ហើយនៅពេលខាកស្តោះ មានចេញឈាមមក ជាមួយទៀតផង។ ដូច្នេះ
ទើបខ្ញុំឡើង ទៅប្រទេសវៀតណាម ដើម្បីឱ្យក្រុមគ្រួពេទ្យ គេពិនិត្យមើល"។

តារាសម្តែង កំពុងទទួលបានការគាំទ្រ ពីមជ្ឈដ្ឋានមហាជន កញ្ញា ពេជ្រ ថាវរ៉ា បាននិយាយ បន្ត
ទៀតថា ក្រោយពីក្រុមគ្រូពេទ្រ ពិនិត្យរួចរាល់ហើយនោះក៏ទទួលបានលទ្ធផលមកវិញថា កញ្ញា
មានបញ្ហារលាកបំពង់ក និងមានដុះសាច់នៅក្នុងច្រមុះ ដែលជាហេតុនាំឱ្យមានអាការៈផ្តាសាយ
ជាប្រចាំបែបនេះ។

កញ្ញា ពេជ្រ ថាវរ៉ា បានបន្តថា បើតគិតរហូត មកដល់បច្ចុប្បន្ននេះ គឺ នាងចាប់ផ្តើមឈឺ អស់រយៈ
ពេលជាង៣ សប្តាហ៍មកហើយ។ ប៉ុន្តែបន្ទាប់ពីបានទៅពិនិត្យ និង ចាក់ថ្នាំនៅប្រទេសវៀតណាម
រួចមកឃើញថា មានអាការៈធូរស្បើយ ព្រោះបំពង់កហាក់ ដូចជាមិនសូវឈឺ ដូចកាលពីមុន គ្រាន់
តែថា ពេលខាកស្ដោះមកម្តងៗ នៅតែមានឈាម។

តារាសម្តែង ពេជ្រ ថាវរ៉ា បានបន្តថា កាលពីមុននៅពេលដែល នាងក្អកម្តងៗ ទាល់តែយកដៃខ្ទប់
ក្បាល បើមិនដូច្នោះទេ គឺឈឺចាប់រហូតដល់ក្បាល ។ដោយសារការទ្រាំពុំបាន ទើបកាលពីថ្ងៃទី៧
ខែមិថុនា ឆ្នាំ២០១៣កន្លងមកនេះ នាងសម្រេចទៅ ប្រទេសវៀតណាម មដើម្បីពិនិត្យមើលពីជំងឺ
នេះ ប៉ុន្តែនាងមិនបានស្នាក់នៅ ព្យាបាលទីនោះទេ គឺគ្រាន់តែពិនិត្យរួចឱ្យពេទ្រ ចាក់ថ្នាំ ហើយ
ទិញថ្នាំពីវៀតណាម យកមកលេបតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តី កញ្ញា ពេជ្រ ថាវរ៉ា បានបន្ថែមថា ដំបូងឡើយនាង គិតថាវាជាជំងឺធម្មតាៗ
ទើបមិនសូវជាចាប់អារម្មណ៍ ប៉ុន្តែក្រោយមកវាកាន់តែ បង្កឱ្យមានអាការៈ ធ្ងន់ទៅៗ បានចាប់ផ្តើម
មានអារម្មណ៍ថា ភ័យរហូតចេញទៅ ពិនិត្យនៅប្រទេសវៀតណាម នេះតែម្តង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល