ក្រសួងអប់រំយុវជន និងកីឡាបានបញ្ចូលកម្មវិធីបណ្ដុះបណ្ដាលអាជីវកម្ម នៅតាមវិទ្យាល័យចំនួន ២៥ ទូទាំងប្រទេស ដើម្បីផ្តល់ឲ្យសិស្សនូវជំនាញទន់ភ្លន់ ដែលចាំបាច់ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន ឬរកការងារសមរម្យនៅពេលបញ្ចប់ការសិក្សា។

លោក ទូច ឈ័រ នាយកយុវជននៅក្រសួងអប់រំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ក្រសួង និងអង្គការជាដៃគូបានសិក្សាកម្មវិធីនេះរយៈពេលបីឆ្នាំ ហើយបានអនុវត្តនៅវិទ្យាល័យទាំងប្រាំកាលពីឆ្នាំមុន។ កម្មវិធីនេះ អាចជួយដល់សិស្សឲ្យគិតពីរបៀបប្រើធនធានដែលអាចប្រើបានប្រសើរជាងមុន។ យើង នឹងពង្រីកដល់គ្រប់សាលាទាំងអស់នៅទូទាំងប្រទេសក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ។

លោកបានបន្ថែមទៀតថា "យើងឃើញថា ជនបរទេសដែលធ្វើអាជីវកម្មនៅក្នុងប្រទេសរបស់យើងកំពុងបង្កើតប្រាក់ចំណេញ ដូច្នេះយើងចង់អភិវឌ្ឍយុវជនជំនាន់ក្រោយឱ្យពួកគេបង្កើតផលិតផល សម្រាប់លក់ក្នុងស្រុក និងអន្តរជាតិផងដែរ" ។

ក្រសួងអប់រំយុវជន និងកីឡា បានអនុវត្តកម្មវិធីសិក្សាចំនួន ២ រួចមកហើយ ដែលតម្រូវឲ្យមាន ១២០ ម៉ោងនៅក្នុងសាលាដែលហៅថា កម្មវិធីបណ្ដុះបណ្ដាលជាប្រព័ន្ធ និងវគ្គសិក្សា ៥ ថ្ងៃសម្រាប់មនុស្ស និងយុវជននៅខាងក្រៅសាលារៀន ដែលមានបំណងចង់បង្កើតអាជីវកម្មថ្មី។

គួរបញ្ជាក់ផងដែរថា មានសិស្សប្រហែល ២,០០០ នាក់បានចូលរួមកម្មវិធីបណ្តុះបណ្តាលរយៈពេល ៥ ថ្ងៃហើយប្រហែល ១៣០ នាក់បានសិក្សាកម្មវិធីនៅសាលារៀនកាលពីឆ្នាំ ២០១៧ ។ ហើយឆ្នាំ ២០១៨ នេះ ក្រសួងនឹងរៀបចំអនុវត្តនៅក្នុងខេត្ត និងក្រុងចំនួន ២៥ ដែលមានសិស្សប្រហែល ៥០០ នាក់។

លោក ជាង សុខា នាយកប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានថ្លែងកាលពីម្សិលមិញថា កម្ពុជាមានសក្តានុពលល្អបំផុតទាក់ទងនឹង ធនធានយុវជន បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់។ ហើយ កម្មវិធីបណ្តុះបណ្តាលនេះ វាជារឿងល្អបន្ទាប់ពីបញ្ចប់វិទ្យាល័យ ដោយយុវជនជំនាន់ក្រោយអាចងាយស្រួលស្វែងរកការងារ បង្កើតអាជីវម្ម និងជួយកាត់បន្ថយភាពក្រីក្រ ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ KhmerTimes