គណកម្មាធិការពាណិជ្ជកម្មអន្តរជាតិ(International Trade Commission,  ITC) នៅអាមេរិចទើប
ធ្វើការសំរេចជាជំហានដំបូងថា Apple មិនបានរំលោភប័ណ្ណប៉ាតង់បួនប្រភេទរបស់ Samsung
(រួមមានសិទ្ធិផ្តាច់មុខពីរយ៉ាងស្តីពី Connecting អត់ខ្សែ) ក្នុងបណ្តាផលិតផល iPad និង iPhone
របស់ខ្លួនឡើយ។ ហេតុនេះ បណ្តាឧបករណ៍មកពី Apple នឹងមិនត្រូវបានហាមឃាត់ដាក់លក់
នៅអាមេរិចតាមសំណើរបស់ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូងឡើយ។

បើទោះជាចៅក្រម James Gildea មិនបានបង្ហាញឲ្យជាក់លាក់ ហេតុអ្វីបានសំរេចសេចក្តីដូចខាង
លើ តែគាត់បាននិយាយដល់រឿងដែល Samsung មិនមានឯកសារពាណិជ្ជកម្មនៅកន្លែងណាមួយ
ដែលបានប្រើប្រាស់ប៉ាតង់បួនប្រភេទនេះឡើយ។

iPhone, iPad របស់ Apple មិនបានរំលោភប័ណ្ណប៉ាតង់ បួនប្រភេទរបស់ Samsung ឡើយ

សមាជិករបស់គណកម្មាធិការនេះ នឹងបន្តស្រាវជ្រាវម្តងទៀតលើការសំរេចខាងលើ ក្នុងរយះពេល
តិចបំផុតបួនខែខាងមុខទៀត។ ការដែលតុលាការសំរេចថា Apple មិនបានរំលោភលើប័ណ្ណប៉ាតង់
បួនយ៉ាងរបស់ Samsung មានន័យថា Samsung បានបាត់បង់ឱកាសវិលត្រលប់ទង់ជ័យរបស់ខ្លួន
ចូលក្នុងទីផ្សារអាមេរិច កន្លែងដែល Samsung ទើបតែចាញ់ក្តី និងត្រូវពិន័យសងជាប្រាក់ជិត  1,05
កោដដុល្លារ ទៅឲ្យ Apple ៕

ដោយ៖ សិលា
ប្រភព៖ TTE