CamNews

បើករថយន្ត បុកម៉ូតូគេហើយ ប្រើសម្តីក្អេងក្អាង រករឿងគេទៀត

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តវីហ្គោ និងម៉ូតូសង់ តែមិនបណ្តាលឲ្យនរណាម្នាក់ទេ គ្រាន់តែធ្វើឲ្យមានការកកស្ទះចរាចរណ៍ ផ្អើលមនុស្សម្នាទាំងព្រឹក ហេតុការណ៍នេះនៅត្រង់ចំណុច សាលាគន្ធា ប្រមាណ៣០ម៉ែត្រ នៅវេលាម៉ោង៨ ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់- ក្រុង ប៉ោយប៉ែត ។

បើតាមប្រភពពីសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2F-7555 បើកបរមកពីទិសខាងកើត ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត បានបន្ថយល្បឿនឈប់ទាំងកណ្តាលផ្លូវ ដោយគ្មានមើលក្រោយ និងគ្មានការគោរពច្បាប់ចរាចរណ៍ បានបុក ជាមួយម៉ូតូសង់ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1E-7339 បើកក្នុង ល្បឿន យឺតៗនិងក៏មានក្មេងតូចៗ ៣នាក់ផងដែរ ប៉ុន្តែមិនបណ្តាលឲ្យរងរបួសនោះទេ ។

សាក្សីបានបន្តថា ម្ចាស់ម៉ូតូមានឈ្នោះ រស្មី ភេទ ប្រុស អាយុ១៨ឆ្នាំមានលំនៅដ្ឋានជិតសាលារៀន ពន្លកខ្មែរ ស្ថិតនៅភូមិ បាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត បានប្រាប់ថា គ្រាន់តែបុកភ្លាមម្ចាស់ រថយន្តចុះមក និយាយ គ្មានសុជីវធម៌សោះ និងដកយកសោរម៉ូតូខ្លួនថែមទៀត។ ចំណែកភាគីរថយន្ត អាយុប្រមាណ៤០ឆ្នាំ គ្រាន់តែ ឭថានៅកន្លែងកើតហេតុ ជាមន្ត្រីនគរបាល ។

ក្រោយពីធ្វើការចរចាគ្នាមិនត្រូវ គេឃើញមានសមត្ថកិច្ចនគរបាលចរាចរណ៍ ចុះអន្តរាគមន៍វាស់វែងតែម្តងទៅ និងមានយករថយន្ត និងម៉ូតូទៅកាន់អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតដើម្បីស្រាយគ្នា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល