CamNews

ថ្នាក់ដឹកនាំក្រុម Man City ចាប់អារម្មណ៍កីឡាករជម្រើសជាតិ អង់គ្លេស ខណៈភ័យខ្លាចតម្លៃខ្លួនកីឡាករ ឡើងថ្លៃ

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Man City បានត្អួញត្អែប្រាប់ទៅដល់អ្នកការសែត ពីតម្រូវការចាំបាច់របស់ក្រុម​ចំពោះ កីឡាករជម្រើសជាតិ អង់គ្លេស ក្នុងនោះផងដែរ ក្រុមបានផ្ដើមចិត្ដចាប់អារម្មណ៍ទៅលើករកីឡាករ​ ២ រូបដែលពួកគេគឺ ម្នាក់ក្នុង Man Unitd និង ម្នាក់ទៀតនៅ Liverpool ។

Manuel Pellegrini បានបង្ហាញពីការចាប់អារម្មណ៍ចំពោះកីឡាករក្នុងទឹកដីរបស់ខ្លួន ក្រោយពីមានការ​ជម្រុញលើកទឹកចិត្ដ ពីសំណាក់អ្នកគាំទ្ររបស់ក្រុម ថា​ក្រុមគួរតែសម្រេចចិត្ដស្វែងរកមើល កីឡាករដែល​ស្ថិតក្នុងក្រុមជម្រើសជាតិ អង់គ្លេស​ទើបប្រសើរជាង។ ប៉ុន្ដែពាក្យសម្ដីគ្រប់ម៉ាត់របស់ ពួកគេ​មិនទាន់​មានប្រសិទ្ធ​ភាពដល់អារម្មណ៍គ្រូបង្វឹកជើងចាស់ម្នាក់នេះឡើយ ក្រោយពីមានការបន្ថែមមកវិញថា កីឡាករក្រុមជម្រើស​ជាតិ អង់គ្លេស ពេលនេះ កំពុងតែមានការខ្វះខាត​ ហើយបើតម្រូវការនេះកាន់តែកើតមានឡើង នេាះ​វា នឹងកាន់តែធ្វើឲ្យទីផ្សារតម្លៃកីឡាករអង់គ្លេសកើនឡើង ទ្វេរទៀត​ តែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត​នោះ កីឡាករ ២ រូបដែលមានទេពកោសល្យសម្រាប់គោលដៅក្រុម គឺមាន តែ Wayne Rooney និង Raheem Sterling ។ ហើយ Raheem Sterling បើតាមការស្មានតម្លៃខ្លួន​វិញគឺ មិនតិចជាង ១០០ លានផោននោះទេ ។

កីឡាករក្រុមជម្រើសជាតិអង់គ្លេស អាចនិយាយបានថា សុទ្ធជាកីឡាករខ្លាំងៗ ប៉ុន្ដែអ្វីដែលចាំបាច់នោះ គឺ ថាតើក្រុមមានសមត្ថភាពផ្ទេរពួកគេចេញបានដែររឺទេ ។ យ៉ាងហោចណាស់ដូចជា Raheem Sterling​នៅពេលនេះជាដើម យោងតាមពាក្យសម្ដីរបស់ លោក Manuel Pellegrini បញ្ជាក់ថា ប្រសិនជាចង់បានកីឡាករ មែន ត្រូវមានលុយក្នុងដៃយ៉ាងតិច មិនក្រោម ១០០ លានផោននោះ ទេ ប្រសិនបើចង់បាន​មែន ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ mirror