CamNews

អ៊ឹង និមល ឈ្មុសឈ្មុល​ក្នុង​សិល្បៈ ក្រោយ​អ្នក​ឧបត្ថម្ភ លែង​ទំនុក​បម្រុង

ភ្នំពេញៈ ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថាកញ្ញា អ៊ឹង និមល ហាក់ បង្ហាញ សកម្ម ភាពរស់រវើក ចេញមុខស្ទើរគ្រប់ កម្មវិធីនៅក្នុងសិល្បៈ ខុសប្លែកពីពេលមុនៗ ដែលនាង ធ្លាប់តែសម្ងំលាក់ ខ្លួនមិនសូវចេញមុខចេញមាត់ ស្របពេលមានព័ត៌មានលេចឮថា នាពេល កន្លងមកធ្លាប់ មានបុរសសម្បូរ ទ្រព្យវ័យក្មេងម្នាក់ បានរារាំងមិនចង់ ឲ្យនាងបង្ហាញ មុខក្នុង សិល្បៈច្រើន ដោយគេសុខចិត្ត ទំនុកបម្រុង នាងគ្រប់យ៉ាង ទើបតែមួយរយៈចុង ក្រោយនេះ បុរសរូបនោះបាន កាត់ផ្តាច់ជំនួយពីនាង ទាំងស្រុងទើបធ្វើឲ្យ នាងវិលមកស្រវ៉ា ចាប់យក សិល្បៈវិញ ។

បើតាមប្រភពផ្លូវការពីអ្នកបម្រើ ការងារនៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ម្នាក់សុំមិនបញ្ចេញ ឈ្មោះបានប្រាប់ Looking TODAY កាលពីពេលថ្មីៗកន្លងទៅនេះ ដោយទម្លាយពីអាថ៌ កំបាំង ស្នេហារបស់តារាស្រី កញ្ញា អ៊ឹង និមល ថាអស់រយៈពេលជា ច្រើនឆ្នាំហើយ ដែលអា និមល សម្ងំបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសសម្បូរទ្រព្យម្នាក់ ជាអ្នកលក់រថយន្ត នៅហាងមួយ កន្លែង ក្នុងរាជធានីភ្នំពេញ បុរសរូបនោះស្រលាញ់ ហួងហែងនាងខ្លាំងណាស់ មិនថានាងចង់ បានអីទេ គេតែងតែឲ្យផ្គាប់ចិត្ត នាងមិនឲ្យទាស់ចិត្តទេ ទើបតែកាលពី ពេលថ្មីៗកន្លងទៅនេះ ចំណង ស្នេហា ដែលធ្លាប់ ផ្អែមល្ហែម បានប្រែពីផ្អែម ទៅជាល្វីងជូរចត់ ដោយសារតែ និមល មានការ អាក់អន់ចិត្ត ក្រោយពីទាមទារឲ្យ ប្រុសស្នេហ៍ទិញផ្ទះឲ្យនាង តែបុរសនោះចេះតែ លើកពេល ម្តងជាពីរដង ទើបធ្វើឲ្យនាងបែកចិត្ត ទៅស្រវ៉ាស្នេហ៍ថ្មីចោល អតីតសង្សារដែល ស្រលាញ់ នាងស្ទើរ តែលេបនោះទៅ ។

ប្រភពខាងលើបានរៀបរាប់ទៀតថា ក្រោយពីពួកគេចែកផ្លូវគ្នាដើរ ថៅកែហាងលក់រថយន្ត នោះ ក៏បានទិញផ្ទះនៅក្នុងបុរីមួយ កន្លែងនៅខណ្ឌឫស្សីកែវ តាមការទាមទាររបស់អា និមល ពិតមែន ទើបធ្វើឲ្យតារាស្រី ដែលទើបតែចាប់ផ្តើម មានប្រជាប្រិយភាពរូបនេះ មានការសោក ស្តាយរហូត ព្រលយប្រាប់គេថា “ស្តាយក្រោយណាស់ អត់បានផ្ទះ ក្រោយពីបែកគ្នាវា (អតីត សង្សារ) ទិញផ្ទះ មែន បើទ្រាំតែតិចបានផ្ទះបាត់ ” ដោយសារតែចំណងស្នេហ៍ ជួបភាពប្រះ ស្រាំបែបនេះ ហើយ ទើប ធ្វើឲ្យនាងត្រូវ ងាកមកខំប្រឹងរកលុយ នៅក្នុងសិល្បៈទ្វេដង ខុសពី មុនៗដែលនាង ដេក ចាំតែចាយលុយ ។

ប្រភពដដែលបាន បង្ហើបឲ្យដឹងបន្ថែមទៀតថា នាពេលកន្លងមកនាងមិន ដែលខ្វល់ខ្វាយថា មានការងារ ធ្វើឫអត់ទេ ហើយសម្រាប់ប្រាក់ខែ ដែលនាងបើកពីកន្លែងធ្វើការ បានត្រឹមតែ ២៥០ដុល្លារ តែប៉ុណ្ណោះមិនគ្រប់ សម្រាប់ការចាយវាយ និងការតុបតែងខ្លួនរបស់នាងទេ ប៉ុន្តែកន្លងមកអតីតប្រុសស្នេហ៍ នាងធ្លាប់ជួយទំនុក បម្រុងរៀងរាល់ខែ ឲ្យរស់នៅយ៉ាងស្រួល មិនខ្វល់រឿងរកលុយ តែដល់ពេលបែកគ្នាទៅលុយ ដែលនាងខំរកចាយមិនគ្រប់ ទើបនាង សម្រេចចិត្តវិលមក ចាប់សិល្បៈទទួលគ្រប់ការងារ ឲ្យតែគេហៅថត ខុសប្លែកពីពេលមុនៗ ។

បើទោះជាមានប្រភពចេញមុខ ទម្លាយអាថ៌កំបាំងស្នេហា របស់តារាសម្តែង ទម្រង់មុខពងក្រពើ កញ្ញា អ៊ឹង និមល បែបនេះក្តី ក៏ Looking TODAY នៅមិនទាន់ហ៊ានអារកាត់ថា ជារឿងពិត ឫយ៉ាងណាទេ ដោយយើងបានព្យាយាមទាក់ទង ទៅនាងនៅថ្ងៃទី៤ ខែកុម្ភៈ នេះ ដើម្បីឲ្យ នាងបកស្រាយតែ មិនអាចទាក់ទងបាន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល