នៅពេលដែលរដូវត្រជាក់មកដល់នៅទីក្រុងMoscow តែងតែមានការកកស្ទះ ចរាចរណ៏
គួរអោយធុញទ្រាន់ ព្រោះដោយសារតែផ្ទំាងទឹកកកធំបានកកជាប់ទៅនឹងផ្លូវ មិនតែប៉ុណ្ណោះ
ក៏មានគ្រោះថ្នាក់ចរាចរណ៏កើតឡើងផងដែរ។
រថយន្តជាង៣លាន បានចរាចរណ៏នៅលើផ្លូវនៃទីក្រុងជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះ
រថយន្តជាច្រើនទៀតកំពុងបាននំាចូលបន្ថែមទៀត ជាហេតុធើ្វអោយមានបញ្ហា
ថែមមួយកំរិតនៅពេលដែលចំនួនរថយន្តកាន់តែកើនឡើងពីមួយថៃ្ងទៅមួយថៃ្ង។
តាមសំដីរបស់អ្នកបើកបរម្នាក់នៅក្នុងទីក្រុងMoscow បាននិយាយថា
ទោះបីជាមានការកកស្ទះចរាចរណ៏បែបនេះយ៉ាងណាក្តីក៏ការបើកបរ របស់លោកពុំសូវ
ជាចោទជាបញ្ហាឡើយ ព្រោះដោយសារតែ លោកបានប្រើប្រាស់ ប្រព័ន្ធជំនួយផ្លូវដែល
មាននៅលើគេហទំព័រ Expat.ru ដែលអាចជួយអោយលោកបានគេចចេញពីផ្លូវដែល
មានការកកស្ទះ។ នៅពេលដែលផ្លូវខាងមុខកកស្ទះ វាបានបង្ហាញអក្សរ ថា�Do Not�
ប្រសិនជាមិនមានបញ្ហាអី្វទេ វានឹងបង្ហាញអក្សរថា �DO�។
គូសបញ្ជាក់ផងដែរថា ទីក្រុងMoscow បានជាប់ចំនាត់ថ្នាក់លេខ៨ ផ្នែកកស្ទះចរាចរណ៏
ច្រើនជាងគេ ដោយការកកស្ទះនេះ បង្កឡើងរយៈពេល២ម៉ោងកន្លះជារៀងរាល់ពេល។
ដោយ ខេមរៈ
amusingplanet