ភ្នំពេញ៖ សេចក្តីរាយការណ៍ពី សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោង១និង៤០នាទីយប់ឈានចូល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ មានករណីបង្ក្រាបមុខសញ្ញាចោរប្លន់ ដ៏សកម្មក្នុងរាជធានីភ្នុំពេញ ដែលគេឲ្យរហ័សនាមថា ក្រុមអាសង់ និង MSX ដែលការបង្រ្កាបនេះ ត្រូវបានធ្វើឡើងដោយកំលាំងល្បាត របស់អធិការខណ្ឌ៧មករា។

សមត្ថកិច្ចបានរៀបរាប់ថា មុនដំបូងឡើយក្រុមល្បាត បានប្រទះមុខសញ្ញាក្រុមចោរ ២នាក់ជិះម៉ូតូ Dream C125 ពណ៌ខ្មៅ នៅជិតផ្សារអូឫស្សី ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បន្ទាប់មកបានដេញដើម្បីសួរនាំ មិនទាន់បានសួរផង ពួកក្រុមចោរប្លន់ទាំង២នោះ បានធ្វើការបាញ់ប្រហារ មកលើសមត្ថកិច្ចចំនួន២គ្រាប់ តែសំណាងល្អណាស់ ដែលគ្រាប់មិនផ្ទុះ ពេលនោះពួកវាព្យាយាមបើកម៉ូតូ គេចមកជិតដល់កន្លែងស្ថានីយសាំង MPL ទើបចាប់បានម្នាក់នឹងកាំភ្លើងខ្លីមួយដើម រួមទាំងម៉ូតូ Dream C125 ឆ្នាំ២០១៥ ពណ៌ខ្មៅមួយគ្រឿង រីឯម្នាក់ទៀតបានរត់គេច មកដល់ម្តុំនាគព័ន្ធទើបចាប់បាន។

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយពីចាប់បានជន សង្ស័យទាំងពីរនាក់ ហើយ សមត្ថកិច្ចបាននាំពួកគេ មករកបន្ទប់ដែលពួកគេជួលស្នាក់ម្តុំសាលា IU ក្នុងសង្កត់ភ្នុំពេញថ្មី ខណ្ឌសែនសុខ បានរកឃើញម៉ូតូ២គ្រឿងមួយគ្រឿងម៉ាក MSX ពណ៌ស ជាម៉ូតូដែលតែងតែជិះធ្វើសកម្មភាព និងមួយគ្រឿងទៀតម៉ាក Scoppy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CQ-2805 ដែលទើបប្លន់បានពីនារី២នាក់ជិតផ្សារដើមគរ ក្នុងទឹកដីខណ្ឌចំការមន ហើយបន្ទាប់មកសមត្ថកិច្ច បានបន្តនាំពួកគេមកឆែកបន្ទប់ជួល មុខពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឃើញជនសង្សយ២នាក់ទៀត កំពុងនៅក្នុងបន្ទប់ជួល ក៏បាននាំខ្លួនទៅសួរនៅ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ៕

<object width="500" height="300" data="http://www.youtube.com/v/Mx90nP1R_cA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Mx90nP1R_cA&rel=1" /></object>

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល