យុវជនម្នាក់ត្អូញត្អែររឿងស្នេហាប្រាប់មិត្តរបស់ខ្លួនៈ
- ឯងដឹងទេ, កាលថ្នាក់ទី ១១ គ្នាស្រលាញ់នារីម្នាក់រៀនថ្នាក់ទី ៩ ។
- លទ្ធផលយ៉ាងម៉េច ?
- ត្រឹមតែខកចិត្តហ្នឹងណា៎ ។
- ម៉េចអ៊‍ីចឹង ?
- ដោយស្រលាញ់នាងពេក គ្នាសម្រេចចិត្តរៀនថ្នាក់ទី ១១ ដល់ទៅ ២ ឆ្នាំ ដើម្បីរងចាំនាង
ឡើងដល់ថ្នាក់ទី ១១ នឹងអាលបានរៀនថ្នាក់ជាមួយគ្នា ដឹងអី…
- ដឹងអីយ៉ាងម៉េច ?

- គឺ ២ ឆ្នាំក្រោយនាងនៅថ្នាក់ទី ៩ ដដែល ។
- ស្អី, ស្រីដែលឯងស្រលាញ់នោះល្ងង់ដល់ម្លឹងផង ?
- បើនាងល្ងង់មែន មិនថាអីទេ តែនាងរៀនត្រួតថ្នាក់ទី ៩ ដល់ទៅ ២ ឆ្នាំទៀត ព្រោះដើម្បី
រងចាំអាមួយនៅថ្នាក់ទី ៧ ទៅវិញ ។ ឯងថាទៅមើល, ល្មមក្អួតឈាមទេ ?

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke