CamNews

ជុំ លីណូ រំពឹង​អ្នកគាំទ្រ ដើម្បី​ជ្រោង​កេរ្តិ៍ឈ្មោះ​ ក្នុង​ទ្រនំថ្មី

ភ្នំពេញ៖ អតីតតារាចម្រៀង ធ្លាប់មានឈ្មោះល្បីយូរឆ្នាំ នៅផលិតកម្ម សាន់ដេ លោក ជុំ លីណូ មុននេះត្រូវបានគេដឹងថា លោកគឺជាតារាប្រុស របស់ខ្មែរមួយដួង ឆក់ទាញបាននូវប្រជាប្រិយភាព និងការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ស្រទាប់យុវវ័យ តាមរយៈនៃ ការបញ្ចេញស្ទីល ក្បាច់រាំបែប ក្រម៉ិចក្រមើម លើឆាកប្រគំតន្រ្តី តាមទូរទស្សន៍ និងការប្រគំតន្រ្តីតាមបណ្តាខេត្ត-ក្រុងមួយចំនួន ដែល អាចរកប្រាក់ចំណូល បានខ្ពស់គួរសម។

ជាការសម្គាល់ ក្នុងអំឡុងប្រមាណ ជាង២ឆ្នាំ ចុងក្រោយនេះ តារាចម្រៀងស្ថិត ក្នុងបេះដូង ស្រទាប់យុវវ័យ លោក ជុំ លីណូ មិនត្រឹមទទួលបាន ជោគជ័យពី ការច្រៀង និងក្បាច់រាំប៉ុណ្ណោះទេ ថែមទាំងបានបង្កើន កេរ្តិ៍ឈ្មោះល្បី បានយូរមួយកំរិតទៀត។ ប៉ុន្តែខណៈដែល ភាពល្បីល្បាញ កំពុងតែមាន ភាពលេចធ្លោរឡើង ក៏ស្រាប់តែមានដំណឹង ថា តារាចម្រៀង ជុំ លីណូ បានរើបង្វេចដើរចេញ ពីផលិតកម្ម សាន់ដេ ចូលទៅជ្រកក្រោម ដំបូលផលិកម្មថ្មី Daimond Music វិញ។

វត្តមាននៃការចូលខ្លួន មកជ្រកជាមួយផលិតកម្មក្មេងខ្ចី Daimond Music ជាលើកដំបូង ពីសំណាក់ តារាចម្រៀង ជុំ លីណូ នាពេលនេះ បានធ្វើឲ្យមហាជនទូទៅ ក៏ដូចមិត្តយុវវ័យអ្នកគាំទ្រលោក ចោទជាសំណួថា តើ លីណូ អាចរក្សាកេរ្តិ៍ឈ្មោះល្បី និងប្រជាប្រិយភាព បានដូចកាលពីនៅទ្រនំចាស់ សាន់ដេ ដែរឬទេ?
បើទោះជា លោក ជុំ លីណូ បង្ហើបពីការចូលជ្រក ក្នុងផលិតកម្មថ្មីក៏ដោយ តែលោកហាក់ នៅមិនទាន់មានភាពជឿជាក់ច្បាស់ថា អាចស្រវ៉ាបានប្រជាប្រិយភាព យ៉ាងណានោះទេ ថ្វីត្បិតតែទ្រនំថ្មីនេះ បានផ្តល់ភាពកក់ក្តៅឲ្យរូបលោក ប្រសើរជាងមុនក្ដី។ "សម្រាប់ផលិតកម្មថ្មីនេះ ខ្ញុំនៅមិនទាន់រំពឹងថា អាចទទួលបាន ការគាំទ្រ ច្រើនកម្រិតណាទេ មានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា ។ សម្រាប់ការចូលផលិតកម្មថ្មីនេះ គឺខ្ញុំមិនមានការស្តាយក្រោយទេ ហើយប្រសិនបើ ខាងផលិតកម្មចាស់ ផ្តល់ភ្លើងខៀវឲ្យខ្ញុំ ក៏មិនអាចត្រឡប់ ក្រោយបានដែរ ។ ហេតុដូច្នេះសង្ឃឹមថា ទស្សនិកជន និងនៅតែបន្តជួយគាំទ្ររូបខ្ញុំ ដូចក្នុងផលិតកម្ម ចាស់ដដែល"។

ដោយឡែកមានមតិខ្លះ បានលើកឡើង ស្រដៀងគ្នាថា វត្តមានរបស់លោក ជុំ លីណូ ក្នុងផលិតកម្មថ្មីនេះ នឹងអាចធ្វើឲ្យលោក នៅតែល្បីដូចមុន ឬមួយអាច ខ្លាំងជាងមុនទៀត ក៏ថាបាន។ ប្រកាសំខាន់ គឺអាស្រ័យ លើការនិពន្ធ បទចម្រៀង និង ការយកចិត្តទុកដាក់ ពីសំណាក់អ្នកគ្រប់គ្រង ក្នុងផលិតកម្មនេះ។
ទោះបីជាយ៉ាងណាក្តី ទស្សនិកជន នៅរង់ចាំមើលថា តើតារាចម្រៀងចំណូលថ្មីលោក ជុំ លីណូ អាចដ ណ្តើមបានភាពលេចធ្លោខ្លាំង ជាងនៅសាន់ដេរ ឬ មួយយ៉ាងណា? ខណៈផលិតកម្មមួយនេះ មានអាយុកាលក្មេងខ្ចីជាង សាន់ដេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល