CamNews

ចោទប្រកាន់ ថៅកែ សណ្ឋាគារ ប៉ារីសពី បទធ្វើ សញ្ចរកម្ម និងផ្ដល់ទីតាំង

- បុគ្គលិក ៖ ជាអំពើបាបកម្ម ខណៈថៅកែ រូបនេះ ពូកែធ្វើបាបកូនចៅ

ភ្នំពេញ ៖ បើគ្មានការ ប្រែប្រួលទេ នៅ ថ្ងៃស្អែក សមត្ថកិច្ច នគរបាល រាជធានីភ្នំពេញ នឹងបញ្ជូន
ថៅកែ សណ្ឋាគារប៉ារីស រួមទាំង អ្នកគិតលុយម្នាក់ទៀត ទៅកាន់តុលាការ ហើយ ដោយចោទប្រ
កាន់ ពីបទធ្វើ សញ្ចរកម្ម និងផ្ដល់ទីតាំង សម្រាប់ជួញដូរផ្លូវភេទ នេះ បើតាមការបង្ហើបឱ្យដឹងពី
លោកកែវ ធា ប្រធាន ការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារ អនីតិជន នៃស្នងការ
ដ្ឋាននគរបាល រាជធានីភ្នំពេញ ។

ថ្លែងប្រាប់ដើមអម្ពិល នៅរសៀលថ្ងៃទី ១០ ខែមិថុនា លោកកែវ ធា បាន់ឱ្យដឹងថា ពាក់ព័ន្ធទៅនឹង
ករណីបង្ក្រាបទីតាំងជួញដូរ ផ្លូវភេទ នៅក្នុងសណ្ឋាគារប៉ារីសដែល ស្ថិត នៅតាមបណ្ដោយផ្លូវ
កម្ពុជាក្រោម ក្នុង សង្កាត់មិត្ដភាព ខណ្ឌ៧មករា ជ្រកក្រោមរូប ភាពម៉ាស្សានោះ ឥឡូវមន្ដ្រីរបស់
លោកកំពុង តែកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ហើយនៅថ្ងៃស្អែកនេះ ដោយចោទប្រកាន់
ឈ្មោះគួយ គាក់ ដែលជាថៅកែ រួមទាំងអ្នក គិតលុយម្នាក់ទៀត ពីបទធ្វើសញ្ចរកម្មនិង ផ្ដល់ទីតាំង
ជួញដូរផ្លូវភេទ ។ ចំណែកបុគ្គលិក ៣នាក់ទៀតនៅខាងផ្នែកអនាម័យ គឺគ្រាន់ តែធ្វើការអប់រំតែ
ប៉ុណ្ណោះ រួចហើយនឹងធ្វើ ការដោះលែងវិញ ដោយសារតែមិនមានការ ពាក់ព័ន្ធ ។ ដោយឡែកស្ដ្រី
ម៉ាស្សាចំនួន៣៥ នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានដែរ នោះ នឹងត្រូវបញ្ជូនទៅកាន់មន្ទីរ
សង្គមកិច្ច ដើម្បីធ្វើការអប់រំ ឱ្យបញ្ឈប់ការរកស៊ីជួញ ដូរផ្លូវភេទតទៅទៀត ។

សូមបញ្ជាក់ថា អាជីវកម្មម៉ាស្សាបង្កប់ អំពើជួញដូរផ្លូវភេទ ដែលមានទីតាំងនៅក្នុង សណ្ឋាគារប៉ា
រីស នាជាន់ទី២ ទី៣ ខាងលើ នេះ ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការនគរ បាលរាជធានីភ្នំពេញ ដឹក
នាំដោយលោកព្រះ រាជអាជ្ញារង ជា ម៉េត ចុះធ្វើការបង្ក្រាប កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ
២០១៣ កន្លងទៅនេះ ដោយឃាត់ខ្លួនថៅកែ ឈ្មោះ គួយ គាក់ ភេទប្រុស អាយុ៣៥ឆ្នាំ រួមទាំង បុគ្គ
លិកបម្រើការ៤នាក់ និងស្រីម៉ាស្សាបាន ចំនួន ៣៥នាក់ ដោយក្នុងនោះសមត្ថកិច្ចរក ឃើញវត្ថុតាង
នៃអំពើជួញដូរផ្លូវភេទមួយ ចំនួន ដូចជាស្រោមអនាម័យ ដែលទើបនឹង ប្រើរួច និងសៀវភៅកត់បញ្ជី
ចំណូលចំណាយ ជាដើម ។

ទីតាំងសណ្ឋាគារប៉ារីសខាងលើនេះត្រូវបានគេដឹងជាទូទៅថា មានបើកបម្រើម៉ាស្សា រួមភេទជាយូរ
ឆ្នាំមកហើយ នៅជាន់ទី២និង ទី៣ ខណៈដែលជាន់ទី១ ជាកន្លែងស្នូកឃ័រ និងជាន់ខាងក្រោម ជា
កន្លែងលក់គុយទាវកា ហ្វេ ។ ដោយឡែកភ្ញៀវដែលធ្លាប់ចេញចូល ហូបចុករកសេវាបម្រើផ្លូវភេទ
នៅក្នុងសណ្ឋា គារខាងលើនេះ រួមទាំងបុគ្គលិកបម្រើការ ផងដែរ បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើ
ថៅកែសណ្ឋាគារខាងលើ ដោយសារតែរូប គេ អាងខ្លួនជាអ្នកមានប្រាក់រកស៊ី ប្រើសំដី និងចរិតមើល
ងាយមើលថោកទៅលើបុគ្គលិក កម្មករជាដើម ។

ភ្ញៀវម្នាក់ដែលជាអ្នកមានធូរធារ ហើយ ធ្លាប់ចូលទៅហូបចុកគុយទាវ កាហ្វេនៅក្នុង សណ្ឋាគារប៉ា
រីសនេះ បានប្រាប់ដើមអម្ពិល នៅព្រឹកថ្ងៃទី១០ ខែមិថុនាឱ្យដឹងថា ចំណាត់ ការរបស់សមត្ថកិច្ចទៅ
លើទីតាំងសណ្ឋាគារ ប៉ារីសខាងលើនេះ ដែលប្រកបមុខរបរជួញដូរ ផ្លូវភេទ គឺផ្ដើមចេញពីទង្វើបាប
កម្មរបស់ ថៅកែ ដែលអាងតែខ្លួនមានលុយរកស៊ីជិះ ជាន់កម្លាំងពលកម្មមាក់ងាយបុគ្គលិកកម្មករ
ដូចឆ្កែ ដូចឆ្មា ហើយបើតាមលោកដឹង បុគ្គ លិកកម្មករខ្លះ ស្ទើរតែមិនអាចទ្រាំបានក្នុង ការធ្វើការ
ជាមួយ តែដោយសារគ្មានជំរើស ទើបពួកគេចេះតែទ្រាំៗធ្វើការជាមួយទៅ។ ភ្ញៀវរូបនេះបានរំលឹក
ថា កន្លងមក ខណៈ ដែលរូបលោកចូលទៅផឹកកាហ្វេ នៅក្នុង ហាង ដែលមានភ្ញៀវតិច គឺថៅកែ
បានហាម ប្រាម កូនចៅមិនឱ្យបើកម៉ាស៊ីនត្រជាក់នោះ ឡើយ តែដោយសារលោកក្ដៅស្អុះ ហើយ
មិនដឹងរឿងផ្ទៃក្នុង ក៏បានប្រើបុគ្គលិកម្នាក់ ឱ្យទៅបើកម៉ាស៊ីនត្រជាក់ ពេលថៅកែមក ឃើញ ក៏រក
រឿងដូចឆ្កែឆ្មា ហើយបញ្ឈប់បុគ្គ លិករូបនោះ ធ្វើឱ្យរូបលោកមានការអាណិត អាសូរ ហើយបាន
ផ្ដល់លុយចំនួន៥០០ដុល្លារ ទៅឱ្យបុគ្គលិករូបនោះ នៅចំពោះមុខថៅកែ ទៀតផង។ ឥឡូវទង្វើរក
ស៊ីមិនសុច្ចរិតលទ្ធ ផលត្រូវបានឃើញហើយ គឺសមត្ថកិច្ចចុះ បង្ក្រាបនិងឃាត់ខ្លួន ដើម្បីកសាងសំ
ណុំរឿង បញ្ជូន ទៅតុលាការដោយចោទប្រកាន់ពីបទ ជួញដូរនិងផ្ដល់ទីតាំងបម្រើសេវាផ្លូវភេទ ។

ប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា នៅ ក្នុងទីក្រុងភ្នំពេញ កន្លែងបើកអាជីវកម្ម ម៉ាស្សាបម្រើផ្លូវ
ភេទបែបនេះ នៅមានមិន តិចជាង១០កន្លែងឡើយ ។ ក្នុងនោះនៅក្នុង សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌ
ទួលគោកមានពីរកន្លែងក្បែរគ្នា ក្នុងសង្កាត់បឹងរាំង ក្បែរភោជនីយដ្ឋានតាយតាយ មានមួយកន្លែង
ក្នុង សង្កាត់ចតុមុខ មានពីរកន្លែង នៅក្នុងខណ្ឌ ចំការមន មាននៅក្បែរ T85 ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល