-សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់បានហើយ

-កូនក្រមុំ បាក់ជើង រីឯកូនកំលោះ រួចផុតពីគ្រោះថ្នាក់

កំពង់ធំ៖ សកម្មភាពដ៏ សាហាវព្រៃផ្សៃ បានបណ្តាលឲ្យមនុស្ស ប្រុសស្រី ក្មេងចាស់ ចំនួន៩នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាល ចំនួន៣០នាក់ ក្រោយពីមាន ជនមិនស្គាល់មុខ បានគប់គ្រាប់បែក ចូលរោងការ ខណៈភ្ញៀវ កំពុងរាំលេងកំសាន្ត ស្ថិតនៅក្នុងពិធី មង្គលការ មួយកន្លែង នៅភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ប្រមាណ ១០៖៣០នាទី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤។

មេបញ្ជាការអាវុធហត្ថ ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ហង្ស ថុល បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា នៅម៉ោងកើតហេតុនោះ ខណៈមានពិធី មង្គការមួយ ដែលមានភ្ញៀវ ទាំងកូនកម្លោះ និងកូនក្រមុំ ព្រមទាំងប្រជាពលរដ្ឋ នៅក្នុងភូមិ កំពុងរាំលេងកំសាន្ត ស្រាប់តែមាន ជនមិនស្គាល់មុខ បានគប់គ្រាប់បែក មួយគ្រាប់ ចូលទៅក្នុងរោងការ ពីចំងាយ ប៉ុន្តែ គ្រាប់បែកនោះ បានទើលើ ដំបូលរោងការ ហើយភ្លាមនោះ បានផ្ទុះឡើង បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសតែម្តងទៅ ។

លោក ហង្ស ថុល បានបន្តទៀតថា ក្រោយកើតហតុភ្លាមៗ សេចក្តីរាយការណ៍ បានបញ្ជាក់ថា មានអ្នកស្លាប់ត្រឹម ៦នាក់ និងរបួស១៤នាក់ ប៉ុន្តែនៅព្រឹកឡើង អ្នកស្លាប់កើនឡើង ចំនួន៩នាក់ និងរងរបួស ៣០នាក់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

យ៉ាងណាក៏ដោយ លោក ហង្ស ថុល មិនទាន់អាចបញ្ជាក់ថា រឿងរ៉ាងខាងលើនេះ បណ្តាលមកពីមូលហេតុអ្វី ពិតប្រាកដនោះទេ ខណៈ សេចក្តីរាយការណ៍ខ្លះ និងតាមប្រភព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ដាក់ការសង្ស័យគំនុំ ស្នេហាត្រីកោណ មានន័យថា កូនក្រមុំ ធ្លាប់មានអ្នកស្រឡាញ់ តែត្រូវរៀបការចោល បុរសរូបនោះ ទើបមានរឿងនេះ កើតឡើងតែម្តង។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ កូនក្រមុំ បាក់ជើង រីឯកូនកំលោះ រួចពីរងគ្រោះថ្នាក់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ចម្រុះរបស់ខេត្តកំពង់ធំ ទាំងនគរបាល និងអាវុធហត្ថ បាននិងកំពុងធ្វើការងារ ស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាង យកចិត្តទុកដាក់ ដើម្បីតាមចាប់ ជនល្មើសដ៏សាហាវខាងលើនេះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលគប់គ្រាប់បែក ចូលរោងការខាងលើនេះ ត្រូវបានឃាត់ខ្លួន ហើយនាំយកទៅសួរនាំបន្តទៀត នៅព្រឹកថ្ងៃទី២៦ ខែមករានេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល