CamNews

ស័ក្តិ៣ ជា នាយរងនគរបាលប៉ុស្តិ៍ ម្នាក់ស្លាប់ នៅក្នុងផ្ទះស្រីស្នេហ៍ សង្ស័យប្រើថ្នាំសម្រើបហួសកម្រិត

ព័ត៌មានជាតិ ៖ លោក ហែម សារិទ្ធ អាយុ ៥៣ឆ្នាំ ពាក់ស័ក្តិ៣ ជា នាយរងនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានដាច់ខ្យល់ស្លាប់ នៅក្នុងផ្ទះស្រីស្នេហ៍របស់ខ្លួន ស្ថិតនៅក្នុងសង្កាត់ខាងលើ ដោយសង្ស័យថា ត្រូវថ្នាំពុល ឬថ្នាំសម្រើបហួសកម្រិត ។ បើតាមប្រភពពីសមត្ថកិច្ចអះអាងថា ការស្លាប់ដោយសង្ស័យ ត្រូវថ្នាំបំពុល ឬថ្នាំសម្រើប ហួសកម្រិត នេះ មិនទាន់អាចយកជាផ្លូវការបានទេ ព្រោះប្រពន្ធដើមរបស់សព បញ្ជាក់ថា ប្តីគាត់បានបាត់បង់ខ្សែកមាស ជាងមួយតម្លឹងមួយខ្សែ និង លុយជាងមួយពាន់ដុល្លារ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងតែធ្វើ កោសល្យវិច្ច័យលើសព និងបន្តស្រាវជ្រាវរកមូលហេតុពិតប្រាកដ៕

-ចុចអាន ប្រជុំព័ត៌មានជាតិ និង អន្តរជាតិផ្សេងទៀត​

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល