ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ថ្ពាល់ខួចធ្មេញ ជំពើសនាង អ៊ិន លក្ខិណា ក្រោយពីមាន
ភាព ស្ងប់ស្ងាត់ រឿងទំនាក់ទំនង ស្នេហាជាមួយ លោក ដេវិដ ឆាណាយវ៉ា អស់មួយរយៈពេល
មក នាងក៏ចាប់ផ្តើម ឡើងយឺអ៊ុន មានហាងឆេងទីផ្សារ សិល្បៈជាថ្មីឡើងវិញ និងមានឱកាស គ្រង
តំណែងជា តួឯកលើកដំបូង។

ជួបសំណេះសំណាល ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទនារសៀល ថ្ងៃទី១៤ ខែ
វិច្ឆិកា ឆ្នាំ ២០១៣នេះ តារាសម្តែង និងជាតារាចម្រៀង អ៊ិន លក្ខិណា បានប្រាប់ឲ្យដឹងថា ស
ម្រាប់អាជីព សិល្បៈផ្ទាល់ខ្លួនសព្វថ្ងៃនេះ គឺនាងមានការមមាញឹក ច្រើនគួរសម ទាំងការឡើង
ច្រៀង ធ្វើជាពិធីការិនី ដើរបង្ហាញម៉ូដ និងការសម្តែង ជាដើម។

តារាស្រីធ្លាប់ ជាប់ឈ្មោះល្បី ជាអតីតគូស្នេហ៍លោក ដេវិដ ឆាណាយវ៉ា ដែលមានរឿងអាស្រូវ
វាយអ្នកកាសែត នាង អ៊ិន លក្ខិណា បាននិយាយបន្តថា បច្ចុប្បន្ននេះនាងកំពុងតែ ជាប់ដៃក្នុង
ការថតសម្តែង ខ្សែភាពយន្តភាគឲ្យ ខាងផលិតកម្ម រាជហង្ស ដែលនៅក្នុងសាច់រឿងនេះ អ្នក
ដឹកនាំការសម្តែង តម្រូវឲ្យនាង សម្ដែងជាតួឯក គឺតួបិសាច ក្នុងរឿងនេះតែម្តង។ នេះជាលើទី១
ដែលបានគ្រងតំណែង សម្តែងជាតួឯក ចាប់តាំងពី នាងចូលខ្លួន សម្តែងពីមុនៗមក។ ភាពយន្ត
ដែល អ៊ិន លក្ខិណា ទទួលបានតំណែង តួឯកនេះជាប្រភេទ រឿងភាគ និងកំពុងដំណើរការថត
បានប្រមាណជា ៥០ភាគរយ។

ចំពោះទីតាំង ដែលត្រូវជ្រើយរើស ក្នុងការសម្តែងត្រូវបាន កញ្ញា អ៊ិន លក្ខិណា ប្រាប់ឲ្យដឹងថា
គឺថតនៅក្នុងតំបន់ពេជ្រនិល ព្រោះទីនោះ ជាកន្លែងដែលមាន ព្រៃច្រើន ហើយអាចថតបាននៅ
ពេលយប់។ ដ្បិតតែមានការលំបាក និង នឿយហត់បន្តិចមែន ប៉ុន្តែនាងមានអារម្មណ៍ សប្បាយ
ចិត្តដែរ។

គួររំឭកថា នាង អ៊ិន លក្ខិណា ដែលជាតារាមួយរូបមានជំនាញសិល្បៈច្រើន ទាំងការសម្តែង
ដើរម៉ូដ ច្រៀង និងជាពិធីការិនី។ មុននេះបន្តិច ត្រូវបានគេដឹងស្ទើរ គ្រប់គ្នាថា ជាតារាស្រីដែល
សម្បូរ ទៅដោយព្យុះភ្លៀង រឿងអាស្រូវជុំវិញ ទំនាក់ទំនងស្នេហាក្រៅឆាក។ ប៉ុន្តែរឿងទាំងនោះ
រមែងតែងតែ ឃ្លាតចាកចេញទៅវិញ ក្រោយពីស្រីស្រស់ ធ្មេញជំពើសរូបនេះ បានបដិសេធ
និងច្រានចោលជាហូរហែ៕

ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិ ៖ ដើមអំពិល