CamNews

ចូលម៉ាស្សា បាត់លុយ ជាង២៥០០ដុល្លារ លើកគ្នាមក ឡោមព័ទ្ធ ផ្ទះម៉ាស្សា

ភ្នំពេញ ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ នៅផ្ទះល្វែងមួយកន្លែង បើកហាងម៉ាស្សា ស្ថិតនៅតាម បណ្តោយ ផ្លូវបេតុង ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានប្រជាពលរដ្ឋ និងជនរងគ្រោះជាម្ចាស់លុយ បានលើកគ្នាមកព័ទ្ធទីតាំងខាងលើ ដោយចោទប្រកាន់ថា ខ្លួនបាត់លុយជាង២៥០០ដុល្លារ ខណៈចូលទៅម៉ាស្សា ។

លោក ពត សុខា អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវបាន និយាយឲ្យដឹងថា នៅវេលាម៉ោង១០ព្រឹក ខ្លួន មកកោសខ្យល់ និងម៉ាស្សា នៅផ្ទះខាងលើ ហើយពេលចូលទៅដល់ក្នុងបន្ទប់ នារីម៉ាស្សាបានឲ្យ រូបគេដោះសម្លៀកបំពាក់ ហើយខណៈនោះ នារីម្នាក់ក្នុង ចំណោមនារីទាំងនោះបានឆ្លៀត ឱកាសលូក យកកាបូបលុយរបស់គាត់មានចំនួនទឹកប្រាក់៣.៦៤០ដុល្លារ និងប្រាក់រៀលចំនួន៥ម៉ឺនរៀល ដែល លុយទាំងនេះសម្រាប់បង្គ្រប់ទិញរថយន្ត ។

ជនរងគ្រោះបានបន្តទៀតថា ខណៈគាត់កោសខ្យល់ និងម៉ាស្សារួច ស្រាប់តែពិនិត្យ មើលនៅក្នុង កាបូបលុយបានបាត់ចំនួន២.៥៨០ដុល្លារ ទើបមានការភ្ញាក់ផ្អើល ក៏ទំនាក់ទំនងទៅកាន់បងប្អូន និងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។ មួយសន្ទុះក្រោយមក កម្លាំងសមត្ថកិច្ច ក៏មកដល់ ហើយសម្រុលចូល ទៅឆែកឆេ ស្រាប់តែឃើញនារីម៉ាស្សាតែ៣នាក់ប៉ុណ្ណោះ ។

ជនរងគ្រោះ បានបញ្ជាក់ថា បើម្ចាស់ទីតាំង មិនព្រមប្រគល់លុយមកវិញទេ នោះនឹងមិនឲ្យចេញទីណាឡើយ។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពី ដំណោះស្រាយបែបណា នៅឡើយនោះទេ ចំពោះបញ្ហានេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល