ភ្នំពេញ៖ តារាសម្តែងសាច់សខ្ចី វ័យ២៦ ឆ្នាំកញ្ញា មាន សម្ផស្ស មួយរយៈកាលមុននេះ បានចេញ
មុខប្រកាស បើកជាជំហរឱ្យមហាជន បានដឹងថា ទំនាក់ទំនង ស្នេហារវាងនាង និង បុរសជនជាតិ
កូរ៉េ ឈ្មោះ គឹម លី បានដើរដល់ផ្លូវបែកបាក់ ហើយក៏លែងមាន ជាប់ជំពាក់ស្នេហ៍ អីជាមួយគ្នាទៀត
ដែរ។

ខណៈដែលតារាស្រីរូបនេះ បានប្រកាសពី ការបែកបាក់ស្នេហ៍ គេក៏បានដឹងដែរថា មាន សម្ផស្ស បិទ
បេះដូងមួយរយៈសិន។ ប៉ុន្តែការប្រកាសនេះ មិនទាន់ទាំង បានប៉ុន្មានផង ក៏ស្រាប់តែធ្លាយព័ត៌មាន
មកថា មាន សម្ផស្ស កំពុងសំងំលួច បង្កាត់ភ្លើងស្នេហ៍ក្រៅឆាក ជាមួយបុរសថ្មី ដែលជាអ្នកសិល្បៈ
ដូចគ្នា។

ប្រភពព័ត៌មានចេញពី ចង្កោមអ្នកសិល្បៈ ដូចគ្នាបានលួចបង្ហើបថា មួយរយៈមុននេះគេតែង បានឃើញ
តារាសម្តែង ស្រីនាង មាស សម្ផស្ស ដើរទៅណាមកណា ជាមួយបុរសម្នាក់ដែល មានវ័យប្រមាណជាង
២០ ឆ្នាំ។ ម្យ៉ាងទៀតគេ ក៏បានដឹងថា បុរសម្នាក់នេះ ជាអ្នកសិល្បៈដូចគ្នា ទៀតផង។

ប្រភពខាងលើបានបន្តថា បើតាមការសង្កេតមើល ទៅលើអ្នកទាំងពី នេះប្រហែលជាកំពុង តែលួចទាក់
ទងស្នេហា ក្រៅឆាកដ៏ផ្អែម ជាមួយគ្នាទៀតផង។ ពាក់ព័ន្ធព័ត៌មានខាងលើ នេះត្រូវបាន កញ្ញា មាស
សម្ផស្ស ចេញមុខបដិសេធភ្លាមៗ ដោយនិយាយប្រាប់ Looking TODAY តាមទូរស័ព្ទនៅរសៀល ថ្ងៃទី
8 ខែ មេសា ឆ្នាំ 2013 ថា “ តាមពិតទៅវាមិនមែន ជារឿងពិតនោះទេ គឺគ្រាន់តែជាការយល់ច្រឡំ ។ ខ្ញុំ
អត់មានទេ”។

កញ្ញា មាស សម្ផស្ស បានបន្តថា “ ពិបាកណាស់មាត់មនុស្ស ឱ្យតែឃើញយើងដើរ ជាមួយនរណាម្នាក់
គេថាស្រលាញ់គ្នា លួចលាក់មាន ស្នេហាជាមួយគ្នា ហើយដោយសារ គេយល់ច្រឡំ ច្រើនពេកនោះគឺ
ខ្ញុំឈប់ដើរ ជាមួយគេវិញហើយ។ម្យ៉ាងទៀតពេលខ្លះ ខ្ញុំទៅកម្មវិធីគឺច្រើន ហៅមិត្តភក្តិស្គាល់គ្នា ទៅជា
មួយ ទើបធ្វើឱ្យមានការយល់ច្រឡំ មកលើខ្ញុំបែបនេះ”។

ស្រីស្រស់រូបនេះ បានបញ្ជាក់ថា “ ខ្ញុំសុំបដិសេធទាំងស្រុង ចំពោះព័ត៌មាននេះ គឺវាមិនមែនជារឿង ពិត
នោះទេ ហើយសូមកុំមាន ការយល់ច្រឡំមកលើខ្ញុំទៀត អីចំពោះរឿងនេះ”។ កញ្ញា មាស សម្ផស្ស និ
យាយទៀតថា “បច្ចុប្បន្នគឺបេះដូងនាងនៅទំនេរ ហើយក៏មិនចង់គិតរឿងនេះ ទៀតដែរ គឺទុកពេលឱ្យ
នៅទំនេរ រកស៊ីសិន”៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល