ភ្នំពេញ៖ បុរសម្នាក់ បានដាច់ចិត្តចងក បញ្ចប់ជីវិត របស់ខ្លួន នៅក្នុងបន្ទប់ជួល នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤នេះ ដែលស្ថិតនៅក្នុងបរិវេណ រោងចក្រដំបូលខៀវ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាង និងសមត្ថកិច្ច មូលដ្ឋានចុះទៅពិនិត្យភ្លាមៗ នៅកន្លែងកើតហេតុ ។

សេចក្តីរាយការណ៍ ពីសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មូលហេតុដែលនាំឱ្យបុរសរូបនេះ ចងកបញ្ចប់ជីវិត ព្រោះតែឈ្លោះទាស់ទែង ជាមួយប្រពន្ធរបស់ខ្លួន រឿងដណ្តើមគ្នា មើលទូរទស្សន៍ ពោលប្រពន្ធ ឱ្យបិទទូរទស្សន៍ តែប្តីចង់មើលតទៅទៀត ។

សមត្ថកិច្ចមូលដ្ឋាន បាននិយាយថា ជនរងគ្រោះ ឈ្មោះ នេត សៅ អាយុ ៥០ឆ្នាំ មុខរបរបេះក្រអៅឈូកលក់ មានសុ្រកកំណើតនៅខេត្តកំពង់ស្ពឺ បានយកខ្សែពួរ ចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ជួល ។ បើតាមសមត្ថកិច្ច នៅពេលដែលកូនរបស់ជនរងគ្រោះ ត្រឡប់មកពីធ្វើការរោងចក្រ អើតមើលទៅខាងក្នុងផ្ទះ ស្រាប់តែឃើញជនងគ្រោះ ចងក ក៏ធាក់ទ្វារចូល ប៉ុន្តែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ។

ដោយឡែក នៅល្ងាចថ្ងៃដដែលនេះ ក៏មានករណីបុរសជនជាតិអាមេរិកាំងម្នាក់ ដែលមានវ័យចំណាស់ ដេកស្លាប់ ក្នុងបន្ទប់ជួលរបស់ខ្លួន ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយមិនទាន់ដឹងមូលហេតុ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យសព ជនរងគ្រោះ ហើយទាក់ទងទៅមន្រ្តីស្ថានទូត អាម៉េរិក ដើម្បីទទួលយកសព ទៅតម្កល់ទុកប្រគល់ជូនក្រុមគ្រួសារ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល