ភ្នំពេញ: កម្មវិធីប្រកួតរូបថត ជាក្រុម តាមរយៈបណ្តាញសង្គម Facebook ដែលរៀបចំឡើង
ដោយ ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) បានរកឃើញជ័យលាភី ដែលទទួលបានការគាំ
ទ្រចុច Like ច្រើនជាងគេហើយ កាលពីថ្ងៃទី2 ខែមិថុនា កន្លងទៅនេះ។

រង្វាន់ជា Gift Certificate ដែលមានតម្លៃជាទឹកប្រាក់ចំនួន ១០០ដុល្លារសហរដ្ឋអាមេរិក ពីហាង
ការ៉េម ដេរី ឃ្វីន ត្រូវបានធ្វើពិធីប្រគល់ជូនអ្នកឈ្នះ នៅហាងការ៉េម ដេរី ឃ្វីន (Dairy Queen)
សាខាមាត់ទន្លេ ដែលមានទីតាំង តាមបណ្តោយផ្លូវមាត់ទន្លេ ខាងជើងព្រះបរមរាជវាំង។

កញ្ញា ទេព ចរណៃ ដែលជាអ្នកឈ្នះ ក្នុងកម្មវិធីប្រកួតរូបថត ជាក្រុមរបស់ Dairy Queen បាន
សម្តែងនូវអារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង ដែលបានទទួលនូវរង្វាន់ជា Gift Certificate
ដែលមានតម្លៃជាទឹកប្រាក់ចំនួន ១០០ដុល្លារសហរដ្ឋអាមេរិក ពីហាងការ៉េម ដេរី ឃ្វីន នេះ។
កញ្ញាក៏បានបញ្ជាក់ផងដែរថា រៀងរាល់ចុងសប្តាហ៍ ឬពេលទំនេរពីការសិក្សានិងការងារ កញ្ញា
និងក្រុមមិត្តភក្តិ តែងនាំគ្នាមកញ៉ាំការ៉េម និងភេសជ្ជៈ នៅក្នុងហាងការ៉េម ដេរី ឃ្វីន។ រសជាតិ
ដ៏ឆ្ងាញ់ពិសានៃការ៉េម ប្ល៊ីហ្សាដ (Blizzard) ភេសជ្ជៈ និងហតដក រួមជាមួយសេវាកម្ម និងបរិយា
កាសដ៏ល្អ នៅក្នុងហាងការ៉េម ដេរី ឃ្វីន បានទាក់ទាញកញ្ញា និងមិត្តភក្តិដទៃទៀត ជ្រើសយក
ហាងការ៉េម ដេរី ឃ្វីន ជាកន្លែងជួបជុំគ្នា។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែង រូបថតជាក្រុម DQ Facebook Group Photo Contest
បានចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែឧសភា ដោយគ្រាន់តែបេក្ខជន ទាំងអស់ផ្ញើរូបថត
ជាក្រុមរបស់ពួកគេ នៅក្នុងហាងការេំមដេរី ឃ្វីន ទាំង២សាខា ជាមួយផលិតផលណាមួយក៏បាន
របស់ដេរី ឃ្វីន មកកាន់ Facebook Page របស់ដេរីឃ្វីន (www.facebook.com/Dairy Queen
Cambodia)។ រូបថតដែលបេក្ខជន ផ្ញើមកនឹងត្រូវបាន Post ក្នុង Facebook របស់ Dairy Queen
ហើយបេក្ខជនដែលទទួល បានការគាំទ្រតាមរយៈ ការទទួលបាន Like ច្រើនជាងគេ នឹងក្លាយជា
អ្នកឈ្នះក្នុងកម្មវិធី។ ជាការថ្លែងអំណរគុណ ចំពោះការគាំទ្រ និងពេញនិយមពីអតិថិជនដេរី ឃ្វីន
តែងផ្តល់ជូននូវកម្មវិធី ពិសេសជាច្រើនដល់អតិថិជន ហើយហាងការ៉េម ដេរី ឃ្វីន នឹងនាំមកនូវ
កម្មវិធីពិសេស ជាច្រើនទៀត ដល់អតិថិជនរបស់ខ្លួន។

ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) ជាការ៉េមទទួលសិទ្ធផ្តាច់មុខ ពីសហរដ្ឋអាមេរិក និងមាន
សាខាទូទាំងពិភពលោក ប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន EFG (Express Food
Group) Co., Ltd. ។ ហាងការ៉េមដេរី ឃ្វីន មានលក់នូវផលិតផល ជាច្រើនប្រភេទ រាប់ចាប់ពីការ៉េម
ក្រែមដ៏ទន់ល្មើយ ឈ្ងុយឆ្ងាញ់របស់ដេរីឃ្វីន ការ៉េមប្ល៊ីហ្សាដ ការ៉េមសាន់ដេ បាណាណាស្ព្លីត សាន់
ដេរ៉ាហ្វល ហតដក អាយស្រ្គីមខេក ភេសជ្ជៈម៉ូឡាតេ សម្រាប់អ្នកនិយមកាហ្វេ និងផលិតផល
ផ្សេងៗជាច្រើនមុខទៀត។

ហាងការ៉េម ដេរី ឃ្វីន មាន៥សាខាៈ សាខាមាត់ទន្លេ ខាងជើងព្រះបរមរាជវាំង - សាខាផ្សារ
ទំនើបផេនសុល ចតុមុខ - សាខាអាកាសយានដ្ឋាន អន្តរជាតិខេត្តសៀមរាប និង២សាខាក្នុង
អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល