CamNews

នារីវ័យ ២៥ ឆ្នាំម្នាក់ ដួលសន្លប់ស្លាប់ មួយរំពេច ក្រោយរត់បានរយៈចម្ងាយ ១០ គ.ម

សឹង្ហបុរី ៖ នារីវ័យក្មេង វ័យ ២៥ ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីរត់បានរយៈចម្ងាយ
១០ គ.ម  កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ   នៅឯប្រទេសសឹង្ហបុរី ​​ក្នុងកម្មវិធីរត់ប្រណាំង
ពាក់កណ្តាលម៉ារ៉ាតុន ដែលអោយឈ្មោះថា NIKE We Run ។

យោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបានបន្ថែមពីលើអោយដឹងថាជនរងគ្រោះដែល
ជានារីវ័យក្មេងខាងលើ បានដួលសន្លប់ស្លាប់  នៅជិតខ្សែទីផ្តាច់ព្រ័ត្រ ដែលមានទីតាំងនៅ
តាមបណ្តោយផ្លូវ Raffles Avenue     ។  ប្រភពដដែលបន្ថែមថា ជនរងគ្រោះខាងលើមាន
ឈ្មោះថា កញ្ញា Goh Kai Lin ជាបុគ្គលិក​បម្រើការ អោយក្រុមហ៊ុន ST Electronics ។

ភ្លាមៗនោះ បើទោះជាមានកិច្ចអន្តរាគមន៍ជួយសង្គ្រោះពីមន្រ្តីជំនាញ ដោយធ្វើការសង្គ្រោះ
នាងជាបឋម រួចបញ្ជូនទៅមន្ទីរពេទ្យយ៉ាងណាក្តី ជាអកុសល  នាងបានស្លាប់បាត់បង់ជីវិត
បាត់ទៅហើយ នៅវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ ។  ក្នុងនោះ អ្នករៀបចំកម្មវិធីបាន
សម្តែងនូវទុក្ខក្រៀមក្រំ ក៏ដូចជា    សមានទុក្ខដល់ក្រុមគ្រួសារនៃសព  សម្រាប់ករណីបាត់
បង់សមាជិកក្រុមគ្រួសារម្នាក់នេះ។

មិត្តជិតស្និទ្ធនិងជនរងគ្រោះ  បានផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា  វាគឺជារឿងមួយដែល
នឹកស្មានមិនដល់   ហើយអ្វីដែលជាការសោកស្តាយបំផុត  បន្ទាប់ពីបាត់បង់រូបនាងនោះគឺ
នាងបម្រុងនឹងរៀបការ ជាមួយនឹងមិត្តប្រុសរបស់នាងហើយ  ក្នុងពេលឆាប់ៗខាងមុខនេះ
ដោយនៅក្នុងនោះ ពួកគេបានទិញផ្ទះ ដើម្បីបម្រុងនឹងរៀបចំកម្មវិធីហើយ ។  កិច្ចសម្ភាស
ន៍ដដែលនេះ  បន្តថា  នាងពិតជាមានសុខភាពល្អ ហើយពួកយើងពិតជាមិនធ្លាប់បានគិត
ថា នាងចាកចេញទៅទាំងវ័យក្មេងយ៉ាងដូច្នេះសោះ។

ក្រុមវេជ្ជបណ្ឌិតដែលបានផ្តល់ជាកិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក  និយា
យអោយដឹងថា  មូលហេតុ ដែលនាំអោយ  នាងឈានដល់ថ្នាក់    ស្លាប់បាត់បង់ជីវិតយ៉ាង
ដូច្នេះបាន    គេបណ្តាលមកពីបញ្ហាសុខភាពជម្ងឺបេះដូងពីកំណើត  ដែលគេអាចហៅបាន
ថា ( sudden cardiac death )   ខណៈវាចែកចេញជាពីរដំណាក់កាល  អាចកើតមានឡើង
ទៅលើក្រុមមនុស្សដែលមានអាយុលើសពី    ៣៥  ឆ្នាំ និង ក្រោម ៣៥ ឆ្នាំ  នេះបើតាមការ
អះអាងអោយដឹងពីសំណាក់​ លោកវេជ្ជបណ្ឌិត Dr Yuan Zhixiong ជាអ្នកឯកទេសជំនាញ
ខាងធ្វើការវះកាត់ និងផ្នែកបេះដូង។

ស្ថិតនៅក្នុងលក្ខខ័ណ្ឌជម្ងឺខាងលើ    ( sudden cardiac death )  ក្រុមមនុស្សដែលមានវ័យ
លើសពី ៣៥ ឆ្នាំ អាចនឹងទទួលរងឥទ្ធិពលជម្ងឺអវិជ្ជមាន ដែលគេហៅបានថា cardiovasc-
ular obstruction ស្របពេលដែលក្រុមមនុស្សដែលមានអាយុក្រោម ៣៥  ឆ្នាំអាចនឹងមាន
ការវាយប្រហារពីជម្ងឺខាងលើ រួមមាន ៖  hypertrophic cardiomyopathy ជាដើម។

hypertrophic    cardiomyopathy  ជាសញ្ញាណការវាយប្រហារនៃជម្ងឺមួយនេះ   ដែលកើត
ចេញពី   សាច់ដុំបេះដូង  មានចលនាលោតញាប់ជាខ្លាំង  មិនមានការថមថយកម្លាំងណា
មួយ  កើតចេញពីការនឿយហត់ជាខ្លាំង  នេះហើយដែលចលករជំរុញអោយអត្តពលិកវ័យ
ក្មេងរូបនេះ    ស្លាប់បាត់បង់ជីវិត   ។  ដូច្នេះ ដើម្បីជាការលើកទឹកចិត្ត ក្រុមវេជ្ជបណ្ឌិតបាន
ដាស់តឿន       ក៏ដូចជាណែនាំ អោយក្រុមមនុស្សដែលជាអ្នកហាត់កីឡាជាប្រចាំ និងប្រើ
កម្លាំងខ្លាំងនោះ មេត្តាទៅពិនិត្យបញ្ហាសុខភាពអោយបានជាប្រចាំ៕

ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្ទុះអាវុធ នៅហាងកាត់សក់មួយកន្លែង សម្លាប់មនុស្ស ២ នាក់ ខណៈ ៧ នាក់រងរបួស
- ស្លាប់ម្នាក់ ក្រោយមានការបំផ្ទុះ​ គ្រាប់បែកច្នៃ ពីមុខការិយាល័យ គណបក្ស
- ត្រីជិត ៨ តោន ងាប់អណ្តែតត្រា ពេញផ្ទៃទឹកទន្លេ បង្កជាភាព ភ្ញាក់ផ្អើលទូទាំងប្រទេស
- ផ្អើលជម្លៀសខ្លួន ចេញពីយន្តហោះ ខណៈមានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
- រកឃើញផូស៊ីល សត្វចម្លែក មានអាយុកាលរស់នៅ ១៥ លានឆ្នាំមុន

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន