តើអ្នកជឿ ឬមិនជឿ នៅពេលម៉ូតូមួយគ្រឿងមានតម្លៃដល់ទៅ ២២លានដុល្លារ ?
តាមការពិត ម៉ូតូនោះត្រូវបានគេលក់រួមនឹងមួយកប៉ាល់ទេសចរណ៍។
ម៉ូតូ Chopper ស្រោបមាស មានតម្លៃ ៥០០.០០០ដុល្លារអាមេរិក
Chopper គឺជាប្រភេទម៉ូតូដែលមានរាងស្រដៀងនឹងដង្កូវបាក់ខ្នង ឬខ្យាដំរី ដែលត្រូវបាន
ផលិតនៅអាមេរិក និងត្រូវបានគេធ្វើឡើយដោយដៃ។ Honda Fury គឺជា chopper ដំបូង
របស់ក្រុមហ៊ុនម៉ូតូជប៉ុន។
នៅក្នុងការតាំងពិព័ណ៌ Seattle កាលពីឆ្នាំ ២០០៨ ម៉ូតូស្រោបមាស ដែលមានតម្លៃដល់ទៅ
៥០០.០០០ដុល្លារនេះ ត្រូវបានគេមើលឃើញថា ជាម៉ូតូប្រណិតបំផុត។
Porcupine ៖ លក់ក្នុងតម្លៃ ៧៥០.០០០ ដុល្លារ
Porcupineត្រូវបានក្រុមហ៊ុនអង់គ្លេស AJS ផលិតឡើងក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ វា
គឺជាម៉ូតូមួយគ្រឿងក្នុងចំណោម ៤គ្រឿងដែលត្រូវបានគេផលិតឡើងកាលជំនាន់សង្គ្រាម
លោកលើកទីពីរនោះ។ រយៈពេល ២០កន្លង Porcupine ត្រូវបានគេដាក់តាំងនៅក្នុងសារមន្ទីរ
ម៉ូតូជាតិនៅក្រុង ឃូវេនទ្រី ប្រទេស អង់គ្លេស និងកំពុងត្រូវបានដាក់លក់ក្នុងតម្លៃ ឡើងដល់
៧៥០.០០០ដុល្លារអាមេរិក។
Ecosse Titanium Series FE Ti XX ៖ ៣០០.០០០ ដុល្លារ
ម៉ូតូ Ecosse Titanium Series FE Ti XX ដែលមានតម្លៃ ៣០០.០០០ ដុល្លារនេះត្រូវបានរចនា
ឡើងដោយក្រុមហ៊ុនអាមេរិកមួយ ដែលជាក្រុមហ៊ុនមានឈ្មោះល្បីក្នុងពិភពលោកខាង
ផលិតម៉ូតូដែលមានតម្លៃខ្ពស់។ Ecosse Titanium Series FE Ti XX ប្រើប្រាស់ម៉ាស៊ីន ២,៤លីត្រ
និងមានកម្លាំង ២២៥ សេះ។
Ecosse Titanium Series FE Ti XX ត្រូវបានបង្កើតឡើងដោយប្រើប្រាស់វត្ថុធាតុពិសេសបំផុត មិនធា្លប់ត្រូវបានប្រើនៅលើម៉ូតូដទៃ។ Ecosse Titanium មួយគ្រឿងដំបូង ត្រូវបានគេនាំទៅ
កាន់ប្រទេសចិន។
Harley Davidson ៖ ១លានដុល្លារ
ម៉ូតូដែលមានឈ្មោះថា Harley Davidson V-Rod នេះ ត្រូវបានគេរចនា និង តុបតែងឡើង
ដោយវិចិត្រករម្នាក់ដែលមានឈ្មោះថា ចេក អាំស្រ្ដង និងបានធ្វើអោយម៉ូតូនេះ ក្លាយទៅជា
"Cosmic Starship Harley Davidson"។ រីឯរចនានៃម៉ូតូនេះ ត្រូវបានគេហៅថា "Cosmic
Extensionalism"។
Confederate Fighter ៖ មានតម្លៃ ១១០.០០០ ដុល្លារអាមេរិក
ម៉ូតូ Confederate Fighter នេះ ត្រូវបានគេផលិតឡើងចំនួនត្រឹមតែ ៤១គ្រឿង វាគឺជាម៉ូដែល
ត្រូវបានប្រើប្រាស់ដោយតារាល្បីឈ្មោះជាច្រើនរូបផងដែរ ក្នុងនោះមាន ថមគ្រូស ជាដើម។
Harley Davidson ៖១៥០.០០០ ដុល្លាអារមេរិក
ចំណែក Harley Davidson ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Howards Hubless ដែលពួកគេ
ត្រូវចំណាយពេលរហូតដល់ ២៤ ខែទើបបានសម្រេច។ Harley Davidson ប្រើប្រាស់ម៉ស៊ីន
Pan Shovel របស់ក្រុម Harley Davidson សេរីឆ្នាំ ១៩៦៩។ ទម្ងន់របស់ម៉ូតូនេះ គឺ ៣១៨គក និងអាចមានល្បឿន ១៦១គម ក្នុង ១ ម៉ោង។
Harley Davidson Rocker៖ ២២,៦៦លានដុល្លារអាមេរិក
Harley Davidson Rocker គឺជាផលិតផលរបស់ក្រុមហ៊ុនផលិតម៉ូតូ អាឡឺម៉ង ដែលមានឈ្មោះ
ថា House of Thunder។ មូលហេតុដែលម៉ូតូនេះ ត្រូវបានគេលក់ក្នុងតម្លៃ ២២,៦៦លានដុល្លារ
នោះក៏ព្រោះតែ ម៉ូតូនេះត្រូវបានលក់រួមជាមួយនឹងនាវាទេសចរណ៍ក៏ប្រណិតមួយគ្រឿងដែល
មានប្រវែង ៤៥ ម៉ែត្រ។ កប៉ាល់នេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Sunrise Yachts ។
មិនត្រឹមតែប៉ុណ្ណោះ កញ្ចប់ផលិផលដែលមានតម្លៃថ្លៃនេះ ក៏រួមមានទាំងកប៉ាល់សង្គ្រោះ
បន្ទាប់ ១ គ្រឿង និងម៉ូតូទឹកពីរគ្រឿងផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Ballerride/Motorcyclenews