ក្រុមអ្នកអភិវឌ្ឍម៉ាស៊ីនបោះពុម្ភជីវសាស្ដ្រ 3D ដំបូងរបស់រុស្ស៊ី បានសន្យាថា នៅឆ្នាំ ២០១៥ ពួក គេនឹងបោះពុម្ភបាននូវគ្រឿងក្នុងរបស់មនុស្ស ដែលដំណើរការដូចទៅនឹងមុខងាររបស់វា នោះគឺ
ក្រពេញតេរ៉ូអ៊ីត។

ជារៀងរាល់ឆ្នាំ ក្នុងពិភពលោក អ្នកជម្ងឺប្រមាណជា ២៥% ត្រូវបាត់បង់ជីវិត ដោយសារតែមិនបាន
ផ្លាស់គ្រឿងក្នុងទាន់ពេល។ វិស័យវេជ្ជសាស្ដ្របង្កើតឡើងវិញ កំពុងតែរីកចម្រើន វាត្រូវបានគេ
ចាត់ ទុកដូចជាវិធីប្ដូរគ្រឿងក្នុងថ្មីសម្រាប់មនុស្ស នោះគឺ ម៉ាស៊ីនបោះពុម្ភ 3D ផ្នែកជីវសាស្ដ្រ ។

លោក Vladimir Mironov មកពីរុស្ស៊ី បានលើកឡើងកាលពីឆ្នាំ ២០០៣ ស្ដីអំពីបច្ចេកវិទ្យាបោះពុម្ភ
បណ្ដាគ្រឿងក្នុងរបស់មនុស្ស។ ចាប់តាំងពីពេលនោះមក អ្នកវិទ្យាសាស្ដ្រនៅលើពិភពលោក បានចាប់ផ្ដើមសិក្សាស្រាវជ្រាវទាក់ទិននឹងប្រធានបទនេះ។

ពេលវិទ្យាសាស្ដ្របានរីកចម្រើន ៖ បច្ចេកវិទ្យាច្នៃបានូវគំរូគ្រឿងក្នុង ៣វិមាត្រ ពីវត្ថុសិប្បនិម្មិត ឬ
ធម្មជាតិ ក្រោយមក ប្រើម៉ាស៊ីនបោះពុម្ភជីវសាស្ដ្រ 3D ប្រជ្រៀតបណ្ដាកោសិកាទៅក្នុងគ្រោង
គ្រឿងក្នុងដែលបានបង្កើតឡើង។ គ្រោងនេះ នឹងត្រូវបានបង្កើតម្ដងទៀត ដើម្បីតភ្ជាប់នឹងគ្រឿង
ក្នុងនានា។ Vladimir Mironov បានលើក ឡើងនូវវិធីសាស្ដ្របោះពុម្ភជីវសាស្ដ្រពិសេស មិនទាម
ទារអ្វី ក្រៅពីកោសិការស់។ ឧបករណ៍នេះ កំពុងត្រូវបានពិសោធនៅមន្ទីរពិសោធរបស់អ្នកវិទ្យា
សាស្ដ្រ។

វត្ថុដែលត្រូវបានគេយកមកធ្វើជា ”ទឹកថ្នាំ” សម្រាប់បោះពុម្ភ នៅទីនេះ គឺកោសិការស់។ កោសិកា
រស់ ក៏ត្រូវបានផលិតឡើងដោយឧបករណ៍ពិសេស។ នៅពេលត្រូវបានតភ្ជាប់ បណ្ដាកោសិកា
នឹងបង្កើតបានជាដុំដែលមាន ៣វិមាត្រ (៣ មុំ)។ ចំណែក “ក្រដាស់” សម្រាប់ម៉ាស៊ីនបោះពុម្ភជីវ
សាស្ដ្រ 3D របស់រុស្ស៊ី គឺ hydrogel ។

ការងារបោះពុម្ភ ត្រូវបានកុំព្យូទ័របង្កើតឡើងជាមុន ក្រោយមក គ្រឿងក្នុង ដែលត្រូវបានបោះពុម្ភ នឹងត្រូវគេយកទៅចិញ្ចឹមនៅក្នុងធុងប្រតិកម្មជីវសាស្ដ្រ។ ប៉ុន្ដែ អ្វីដែលមានភាពស្មុគស្មាញបំផុត
គឺការផ្គត់ផ្គង់សរសៃឈាម ទៅឱ្យបណ្ដាគ្រឿងក្នុងដែលបានបង្កើតឡើង។ ជនជាតិរុស្ស៊ីក៏មាន
សមត្ថភាពបោះពុម្ភសរសៃឈាមដែលមានទំហំផ្សេងៗគ្នា។ ការងារបន្ទាប់ គឺវិធីសាស្ដ្រតភ្ជាប់
គ្រឿងក្នុងសិប្បនិម្មិត ជាមួយនឹងប្រព័ន្ធសរសៃឈាម។

លោក Vladimir Mironov យល់ថា បច្ចេកវិទ្យាខាងលើនេះ នឹងអនុញ្ញាតឱ្យដោះស្រាយបញ្ហាទាំង
អស់ទាក់ទិននឹងការប្ដូរផ្លាស់គ្រឿងក្នុង។ អ្នកជម្ងឺនឹងមិនបាច់អំពាវនាវ សុំការបរិច្ចាគគ្រឿងក្នុង
ពីសាធារណជនទៀតនោះទេ ព្រោះថា គ្រៀងក្នុងដែលត្រូវបានបោះពុម្ភចេញ គឺងាយនឹងសម្រប
ខ្លួន ដោយសារតែវាត្រូវបានធ្វើឡើងពីបណ្ដាកោសិការបស់អ្នកជម្ងឺផ្ទាល់។

ថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០១៥ លោក Vladimir Mironov នឹងក្រុមការងារ មានគម្រោងនឹងអភិវឌ្ឍ
បច្ចេកវិទ្យាខាងលើនេះ ឱ្យបានជោគជ័យ។ ប៉ុន្ដែ នោះគឺជាក្រពេញតេរ៉ូអ៊ីតរបស់កណ្ដុរ មិនមែន
មនុស្សនោះទេ។ រហូតដល់ឆ្នាំ ២០១៨ តាមគម្រោង ក្រុមអ្នកវិទ្យាសាស្ដ្រនេះ នឹងអាចបង្កើតបាន
តម្រងនោម៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ All-rss/ 3dprintingfromscratch