ប្រសិនបើ ទស្សនិកជន គឺជាអ្នកតាមដាន ពីតារាហូលីវូដនោះ ទស្សនិកជន ច្បាស់ជាបានស្គាល់ រួចមកហើយជាមួយនិង Seth Rogen និង James Franco ដែលពួកគេ ទាំង ២ នាក់នេះគឺជាមិត្តដ៏ ជិតស្និតទាំងក្នុង និងក្រៅសាច់រឿង ហើយបានផលិតរឿង ជាមួយគ្នា ជាច្រើនដងមកហើយ ។

ឥលូវនេះ Seth និង James នឹងធ្វើដំណើរ ទៅប្រទេស កូរ៉េខាងត្បូង ក្នុងបេសកកម្ម ដើម្បីធ្វើឃាត មេដឹកនាំផ្តាច់ការ Kim Jung Un នៅក្នុងរឿង ដែលមានចំណងជើងថា " The Interview " ។

រឿង នេះមានដំណើរសាច់រឿងថា Dave Skylark សំដែងដោយ James Franco និង Aaron Rapoport សំដែងដោយ Seth Rogen ទាំង ២ អ្នកជាអ្នកផលិត កម្មវិធីទូរទស្សន៍ ជាមួយនិងតារា មួយដែល មានឈ្មោះថា " Skylark Tonight " ។ ថ្ងៃមួយ ពួកគេទទួលបាន ដំណឹងថា Kim Jung Un មេដឹកនាំ ប្រទេសកូរ៉េ ខាងជើងគឺ ជាអ្នកគាំទ្រ កម្មវិធីរបស់ពួកគេ ហើយពួកគេ ក៏បានរៀបចំធ្វើ ដំណើរទៅទីក្រុង ព្យុងយ៉ាង ដើម្បីសំភាសន៍ Kim Jung Un ។ តែមុនពេលទៅ CIA ក៏បានទាក់ទង ពួកគេទាំង ២ ហើយដាក់បេសកកម្ម ពិសេសមួយ អោយពួកគេ គឺធ្វើឃាត Kim Jung Un តែម្តង ។

<object width="500" height="400" data="http://www.youtube.com/v/Mj3uHftd5FQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Mj3uHftd5FQ&rel=1" /></object>

រឿងនេះ ដឹកនាំដោយ Seth Rogen ផ្ទាល់តែម្តង សហការជាមួយនិង Evan Goldberg ដែលនឹង ដាក់បញ្ចាំងក្នុង ខែតុលា ខាងមុខនេះហើយ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ huffington