រោងចក្រកាត់ដេរ យីហោ ស៊ីនហ៊ួយ សង្កាត់ចោមចៅ ខណ្ឌដង្កោ ត្រូវអគ្គីភ័យឆាបឆេះ
នៅវេលាម៉ោងប្រហែល ៦ និង ២០នាទីល្ងាច ថ្ងៃទី០៣ខែមករាឆ្នាំ២០១២ នេះ។ តាមការ
ស៊ើបអង្កេតដំបូងបានឲ្យដឹងថា មូលហេតុនៃការឆាបឆេះ យ៉ាងសន្ធោរសន្ធៅនេះ គឺបណ្តាល
មកពីមូលហេតុទុស្សេចរន្តអគ្គិសនី។
រោងចក្រស៊ីង ហ៊ួយ ស្ថិតនៅផ្លូវលំភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌដង្កោ។
ក្រោយពេលឆេះរថយន្តពន្លត់អគ្គីភ័យរបស់ប៉ូលិសក្រុង ប៉េអឹម និងអង្គភាព៧០ ចំនួន
ទាំងអស់ប្រហែល ២០គ្រឿង បានជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា។ ភ្លើងបានរលត់នៅ
ម៉ោង៦និង៥០នាទី។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ភ្លើងឆេះនេះគឺប្រហែលជាមិន
ប៉ះពាល់ដល់សង្វាក់ផលិតកម្មធ្ងន់ធ្ងរទេ ព្រោះរោងចក្រនេះ មានអគារសង្វាក់ផលិតកម្ម
ធ្វើការងារតូចៗជាច្រើននៅបន្តបន្ទាប់ជាប់ៗគ្នា ហើយភ្លើងឆេះនេះតែអគារតូចមួយប៉ុណ្ណោះ។
ដោយ៖ ណាវី