ភ្នំពេញៈ នៅម៉ោងប្រមាណ៩ និង៣០នាទីយប់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានក្រុមបើក រថយន្តស៊េរីទំនើប អមដោយម៉ូតូធំៗ ទំនើបជាច្រើន បានដកកាំភ្លើង បាញ់ឡើងលើ អស់ប្រមាណជាង១០គ្រាប់ បណ្តាលឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុង តំបន់មានភ្ញាក់ផ្អើលជាខ្លាំង។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានឲ្យដឹងថា នៅម៉ោងកើតហេតុ គេឃើញរថយន្តម៉ាក Range Rover អមដោយម៉ូតូធំៗកំពុងធ្វើដំណើរ លុះមកដល់ចំណុចកើតហេតុ បានដកកាំភ្លើង បាញ់ឡើងលើប្រមាណជាង ១០ គ្រាប់ ទើបឈប់បាញ់ បណ្តាលឲ្យបងប្អូន ប្រជាពលរដ្ឋនៅក្នុងតំបន់នោះមាន ការភ្ញាក់ផ្អើល ទាំងកណ្តាលរាត្រីតែម្តង។

ជុំវិញការបាញ់បោះយ៉ាងអនាធិបតេយ្យខាងលើនេះ កម្លាំងសមត្ថកិច្ចនៅមិនទាន់ដឹង ពីមូលហេតុពិតប្រាកដ នោះទេ ដោយរង់ចាំស្រាវជ្រាវរកជនបង្កជាមុនសិន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល