គំរោង ២០០ លានផោនស្តារមុខ របស់ក្រុម Manchester United កំពុងតែ ដំណើរការ ម្តងបន្តិចៗ ។ សប្តាហ៍មុន យើងបានទទួល ព័ត៌មានថា Manchester United បាននិង កំពុងសំលឹងមើល កីឡា- ករ របស់ Sporting Lisbon ហើយ មានគំរោងអោយ តំលៃ ២០ លានផោន ។

Carvalho (ឆ្វេង)

ថ្ងៃនេះ Manchester United បានបើក ការចចារ ជាផ្លូវការហើយ ជាមួយនិងក្រុម Sporting Lisbon ក្នុងការនាំយក កីឡាករ លេងផ្លូវកណ្តាល Carvalho ដែលមានវ័យ ២១ ឆ្នាំ កើតនៅ អង់ហ្គូឡា ។ ក្រុម Sporting Lisbon បានដាក់ តំលៃតំបូងទៅ កាន់បិសាចក្រហម ក្នុងការទិញ កីឡាករ Carvalho ក្នុងដំណាក់កាល ដំបូងគឺ ៣៥ លានផោន ។ តំលៃនេះរៀងថ្លៃ គ្រាន់បើ ហើយអ្នក វាយតំលៃ របស់ បិសាចក្រហម បានតថ្លៃសុំចុះ ៤ លានផោន គឺនៅសល់ ២៩ លានផោន ។ បានប្រភព ព័ត៌ មាន បានអោយដឹងថា Manchester United ចង់បាន Carvalho មុនពេល World Cup ឈានចូល មកដល់ ។

Carvalho នៅកណ្ដាល ខាងក្រោម Ronaldo

ប្រភព ព័ត៌មានផ្សេងទៀត បានអោយដឹងថា Carvalho គឺជាកីឡាករ ដែល Manchester United ចង់បានជាខ្លាំង ដូចនេះហើយ ទើបក្រុម Sporting Lisbon បានដាក់ថ្លៃ យ៉ាងនេះ ហើយដោយ សារតែ ដឹងថា Manchester United ចង់បានកីឡាករ មុនពេល World Cup ។ ដូចនេះ ប្រសិនបើ Manchester United នៅតែចង់បាន Carvalho មុនពេល World Cup នោះប្រហែល ជាត្រូវអោយថ្លៃ ខ្ពស់ជាងនេះ ទើបអាចបានលឿន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail