ភ្នំពេញ៖ តារាសម្ដែង និងជាតារាបង្ហាញម៉ូដ ក្នុងក្រុមសាន់ម៉ូឌែល លោក អេឡិច ហ្សូរ៉ា ជារឿយៗ តែងតែប្រទះ រឿងរ៉ាងអាស្រូវ ស្នេហា ជាមួយ តារាស្រីស្អាត ដូចជា នាង គង់ ចាន់រដ្ឋា និងតារាស្រីផ្សេងទៀត ហាក់បានបង្ហាញថា លោកល្បីល្បាញរឿងស្នេហា ជាងការងារសិល្បៈ ។ បើគិតពីការងារសម្ដែង អេឡិច ហ្សូរ៉ា ពុំទាន់បានក្លាយជាកំពូល តារាសម្ដែងប្រុសនៅឡើយទេ ព្រោះលោកបានសម្ដែងត្រឹមបទចម្រៀងខារ៉ាអូខេ ជាមួយតារាចម្រៀងស្រីល្បីៗប៉ុណ្ណោះ ។

ថ្មីនេះស្រាប់តែ លោក អេឡិច ហ្សូរ៉ា បានបណ្ដើរនារីបរទេសម្នាក់ វ័យស្របាក់ស្របាល នឹងលោកទៅទស្សនា ភាពយន្ត នៅរោងភាពយន្តទំនើប នាផ្សារស៊ីធីម៉ល និងបានបង្ហាញកាយវិការ ប្រៀបបាននឹង គូសង្សារថ្មីថ្មោង កាន់ដៃ កាន់ជើងគ្នា មិនឲ្យរបូតរបេះឡើយ ។

ទស្សនិកជន ដែលបានស្គាល់ អេឡិច ហ្សូរ៉ា បាននិយាយខ្សឹបខ្សៀវគ្នាថា អេឡិច ហ្សូរ៉ា មានស្នេហាជាមួយស្រី អាគាំងម្ដងហើយ មើលទៅ លោកហាក់ដូចជា ព្រាននារីចំតួតែម្ដង។ លោកបានសម្ញែង កាយវិការ ប្រៀបបានគូសេ្នហ៍ លក្ខណៈបរទេស មិនខ្វល់ពីភ្នែកទស្សនិកជនឡើយ នាំឲ្យមានការិះគន់ជាហូរហែ ។ ម្យ៉ាងទៀតលោក ពុំទាន់បាត់ក្លិន បែកបាក់គូស្នេហ៍ចាស់ផង ក៏បណ្ដើរស្រីថ្មីព្រោងព្រាត ហាក់ចង់បង្ហាញពី សម្រស់ និងសមត្ថភាព របស់ខ្លួនថា ជាមនុស្សអស្ចារ្យ ព្រោះសូម្បីតែស្រីបរទេស ក៏គេចមិនផុតពី ក្រញាំស្នេហ៍ របស់លោកដែរ។

លោក អេឡិច ហ្សូរ៉ា ពុំទាន់អាចទាក់ទង ដើម្បីបំភ្លឹបានទេ ខណៈដែលលោកបាន ហោះហើរ ចេញពីប្រទេសកម្ពុជា ទៅក្រៅបាត់ទៅហើយ ។ គេហទំព័រ LookingTODAY នឹងព្យាយម ទាក់ទងលោក ដើម្បីបំភ្លឺរឿងបណ្ដើរ ស្រីបរទេស ផ្អើលរោងកុននេះ នៅពេលក្រោយ។ លោក អេឡិច ហ្សូរ៉ា ថ្វីត្បិតតែទទួល បានភាពល្បីល្បាញ លឿនគួរសម តាមរយៈការលើកស្ទួយ ពីសំណាក់ផលិ តករ នានា ដែលរុញច្រានឲ្យត្រដែតខ្ពស់ លើវិស័យសិល្បៈ ពោរពេញទៅ ដោយការប្រកួតប្រជែង ទាំងរូបសម្បត្តិ និងសមត្ថភាព ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល