វីដេអូឃ្លីបមួយដែលមានរយះពេល ជាង១នាទី បានផ្តិតជាប់នូវរូបភាពនៃសកម្មភាព លោកគ្រូបង្រៀន ម្នាក់ បានវាយទៅលើមុខសិស្សប្រុសពីរនាក់ ពេលហៅមកកាន់មុខក្តារខៀន ក្នុងថ្នាក់រៀនមួយ។ ដោយ សារតែមានកំហឹងខ្លាំង មានសិស្សប្រុសម្នាក់ ក្នុងចំណោមពីរនាក់ ដែលត្រូវលោកគ្រូវាយ បានហក់មក វាយ លោកគ្រូបង្រៀនរបស់ខ្លួនវិញ។

រឿងហេតុនេះ បានកើតឡើងនៅក្នុងថ្នាក់រៀន ពេលកំពុងស្ថិតក្នុងម៉ោងសិក្សា។ លោកគ្រូបង្រៀន បានហៅសិស្សម្នាក់ ឡើងមកមុខក្តារខៀន ហើយក៏បានធ្វើការទះកំភ្លៀងយ៉ាងខ្លាំងៗទៅលើមុខ របស់សិស្សនោះ។ ប៉ុន្តែសិស្សម្នាក់នេះ មិនតបតអ្វីទេ ហើយក៏ឱនមុខចុះ។

សិស្សទីមួយ ដែលលោកគ្រូបង្រៀន ទះមុខជាបន្តបន្ទាប់

បន្ទាប់មក លោកគ្រូម្នាក់នេះ ក៏បានហៅសិស្សប្រុសម្នាក់ទៀត ឡើងមកមុខក្តារខៀន ហើយធ្វើសកម្ម ភាពដូចសិស្សម្នាក់មុននេះដែរ ប៉ុន្តែទះបានមួយដៃប៉ុណ្ណោះ សិស្សក្រោយនេះ បានមានកំហឹងខឹង ខ្លាំង ទ្រាំមិនបាន ក៏ហក់ស្ទុះទៅវាយ លោកគ្រូវិញ បង្កឲ្យមានចលាចល ពេញថ្នាក់រៀនតែម្តង។ ភ្លាមៗ នោះសិស្សដទៃផ្សេងទៀតជាច្រើន ក៏បានចេញមកហាមឃាត់ ផងដែរ។

សិស្សទីពីរ ដែលវាយតបទៅលើលោកគ្រូវិញ បន្ទាប់ពីគ្រូទះមួយដៃ

បន្ទាប់ពីវីដេអូនេះត្រូវបានធ្វើការបង្ហោះនៅអ៊ីនធឺណេត វាទទួលបានការចាប់អារម្មណ៍ចុចចូលទស្សនា យ៉ាងច្រើន ដោយរយះពេលតែ ២ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាដល់ទៅ ជិត ៥០០០០ ដង និង មានរាប់សិបពាន់ មតិយោបល់ ផ្សេងៗគ្នាផងដែរ។ មនុស្សភាគច្រើន បានធ្វើការរិះគន់ និងស្តីបន្ទោស ទៅលើទង្វើប្រើអំពើហឹង្សា របស់លោកគ្រូនោះ ទៅលើសិស្ស ប៉ុន្តែក្នុងករណីនេះ សិស្សដែលបាន ធ្វើការ វាយតបទៅលើគ្រូវិញ ក៏ត្រូវមានទោសកំហុស ផងដែរ។

គួរបញ្ជាក់ផងដែរ រឿងហេតុនេះ បានកើតឡើងនៅក្នុងវិទ្យាល័យមួយកន្លែង នៅស្រុក តីសឺន ខេត្ត ប៊ីញឌីញ ប្រទេសវៀតណាម។

<object width="500" height="400" data="http://www.youtube.com/v/bK7omH6cipQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/bK7omH6cipQ&rel=1" /></object>

ពិតណាស់ទាំងទង្វើរបស់លោកគ្រូបង្រៀនម្នាក់នេះ និងសិស្សដែលវាយតបទៅលើ លោកគ្រូវិញ សុទ្ធតែជាទង្វើខុសឆ្គង និងមានទោសកំហុស។ ក្នុងនាមខ្លួនជាលោកគ្រូ អ្នកគ្រូដែលឆ្លងកាត់ ការ រៀនសូត្រផ្នែកគរុកោសល្យ បង្រៀន សិស្ស មិនគួរណាប្រើអំពើហឹង្សា មកលើសិស្សឡើយ។ ហើយ ក្នុងនាមខ្លួនជាសិស្សម្នាក់ ក៏មិនត្រូវធ្វើទង្វើមិនគប្បីដូច្នេះ ទៅលើលោកគ្រូ អ្នកគ្រូ ដែលបានផ្តល់ ចំណេះដឹងមកឲ្យខ្លួន ដែលត្រូវបានចាត់ទុកថា ជាមាតាបិតាទី២ របស់ខ្លួននោះទេ។ បើសិនជាមាន កំហុសខុសឆ្គងអ្វី ចូរនាំគ្នាធ្វើការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ជាគោល។ អំពើ ហឹង្សាគឺជាទង្វើ គួរឲ្យស្អប់ខ្ពើមមួយ ដែលមិនគួរយកមក ដោះស្រាយបញ្ហានោះទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing