ភ្នំពេញ៖ បើទោះបីជាពេលនេះ ចំណងគ្រួសារ របស់តារាសម្តែង និងជាតារាចម្រៀង លោក យ៉ែម សំអូន និងភរិយា អ្នកនាង យ៉ាន លីនដា បានឈានដល់ការប្រេះស្រាំ ដោយសារតែកំហុស អចេតនាមួយឆាវ របស់លោកក៏ដោយ តែក្នុងនាមលោកជាឪពុក នៅតែមានអារម្មណ៍ស្រលាញ់ចង់ថ្នាក់ថ្នមកូនស្រីបណ្តូល ចិត្តរបស់ខ្លួន មិនមានការប្រែប្រួលឡើយ។ ជាក់ស្តែង ដូចកាលពីពេលថ្មីៗនេះ កូនស្រីលោកមានកម្មវិធី មួយនៅសាលា ហើយលោកពិតជា មានបំណងចង់ទៅចូលរួម លើកទឹកចិត្តកូនស្រីណាស់ តែលោក មិនហ៊ានទៅទេ ព្រោះមិនចង់ឲ្យភរិយាសំណព្វចិត្ត មិនសប្បាយចិត្ត ពេលឃើញមុខលោក ។

ទាក់ទងទៅនឹងភាពចម្រូងចម្រាស់ នៃវិវាទគ្រួសារ របស់ លោក យ៉ែម សំអូន និងភរិយា បណ្តូលចិត្ត រហូតដល់លេចឮព័ត៌មានថា ភរិយាលោកកំពុង តែទាមទារលែងលះ ឲ្យដាច់ស្រេចនោះទស្សនិកជន នៅមិនទាន់ដឹងទេថា ដំណើររឿងវិវត្តន៍ ទៅដល់ចំណុចណាទេ ដោយពេលនេះទាំងភាគីលោក និងភរិយា គឺនៅមានភាពស្ងប់ស្ងាត់រៀងៗខ្លួន។ តែផ្ទុយទៅវិញពួកគេ បែរជាបង្វែរ អារម្មណ៍ទៅយកចិត្តទុក ដាក់លើកូនស្រីតែមួយគត់របស់ពួកគេទៅវិញ ។

តួយ៉ាងដូចជាពេលថ្មីៗនេះ តារាសម្តែង និងបង្ហាញម៉ូដ លោក យ៉ែម សំអូន បានបង្ហាញសារខ្លីមួយ ក្នុងន័យលើកទឹកចិត្តកូនស្រី និងបង្ហាញភាពស្និទ្ធស្នាល ក្នុងនាមឪពុកនិងកូនថា «ថ្ងៃនេះកូនស្រី សំណព្វរបស់ខ្ញុំ មានខនសឺត នៅសាលា គឺគាត់ត្រូវច្រៀងផងដែរ តែឲ្យប៉ាសុំទោសផងដែលប៉ាអត់បាន ទៅចូលរួមណាកូន តែប៉ាប៉ាមានការដូររង្វាន់ ជូនកូនប៉ាដែរ ហើយប៉ាប៉ាជឿជាក់ថា កូនស្រីប៉ានឹងធ្វើបាន ល្អបំផុត ប៉ាសុំផ្តល់ជាកំលាំងចិត្តស៊ូស៊ូណាកូន ប៉ាស្រឡាញ់នឹងនឹកកូនបំផុត លើសពីជីវិតទៅទៀតប៉ា ស្រលាញ់កូន…” ។

នេះជាលើកទី១ហើយដែល លោក យ៉ែម សំអូន បង្ហាញសារបញ្ជាក់ពីអារម្មណ៍ ឪពុកស្រលាញ់កូនខ្លាំង ក្រោយពីលោក និងភរិយា បានផ្ទុះជម្លោះជាមួយគ្នា កាលពីពេលកន្លងទៅថ្មីៗនេះ។ ដោយនៅក្នុងនោះ លោកបានបង្កប់ន័យថា ចង់ទៅជួបមុខកូនស្រី តែមិនហ៊ានទៅ ព្រោះថាពេលនេះ ភរិយាបណ្តូលចិត្តរបស់លោកកំពុងតែមានអារម្មណ៍ ខឹងសម្បានៅឡើយ ហេតុនេះលោកមិនចង់ ទៅជួបមុខភរិយា ក្នុងពេលនេះទេ ។

ទាក់ទងទៅនឹង រឿងរ៉ាវស្នេហាប្រះស្រាំ គ្រួសាររបស់ លោក យ៉ែម សំអូន នេះ គេហទំព័រ LookingTODAY មិនអាចទាក់ទងលោក ដើម្បីសាកសួរព័ត៌មានបន្ថែម លើរឿងនេះបានទេ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល