-ជនសង្ស័យ ស្មានតែគេមិន ដឹង មកលើកទី២ ត្រូវជាប់ ខ្នោះសមត្ថកិច្ច

ភំ្នពេញ ៖ ជារឿងដ៏កម្រមួយ មិនដែលធ្លាប់កើតមាន មកលើនាងៗម៉ាស្សា គឺករណីនាងៗម៉ាស្សាលួចលុយ ភ្ញៀវ តែពេលនេះ មានករណីចម្លែកមួយ បានកើតឡើង ចំពោះនារីម៉ាស្សាម្នាក់ទៅវិញ គឺនាងម៉ាស្សា ត្រូវ ភ្ញៀវដែលចូលទៅឲ្យនាងម៉ាស្សា លួចលុយ និងទូរស័ព្ទរបស់នាង ហើយនាងបានប្តឹងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ឲ្យឃាត់ខ្លួនបុរសម្នាក់នោះ ។

ករណីគួរឲ្យហួសចិត្តនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ នៅចំណុចផ្ទះម៉ាស្សា មួយកន្លែងលេខ៣៣ ផ្លូវលេខ១៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បុរសដែល រងបណ្តឹងរបស់នារីម៉ាស្សា ហើយត្រូវនគរបាល ឃាត់ខ្លួននោះ ឈ្មោះ គង់ វណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ ចំណែកនារី ម៉ាស្សា ឈ្មោះ ស្រី ឡាង អាយុ ២០ឆ្នាំ ស្នាក់នៅក្នុងហាងម៉ាស្សា កើតហេតុ ។

បើតាមការឲ្យដឹង ពីនារីម៉ាស្សាខាងលើ បាននិយាយថា នៅវេលាម៉ោងប្រមាណជាង ៩ ព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ ជនសង្ស័យបានចូលមកម៉ាស្សា ធ្វើសរសៃ ពេលធ្វើសរសៃរួច ជននេះបានចូលទៅក្នុង បន្ទប់ដាក់ខោអាវ ។ នាងម៉ាស្សាបន្តថា ខណ:នោះនាងមិនបានដឹងថា អ្នកណា ឬក៏ភ្ញៀវនោះជាអ្នកយកទេ គ្រាន់តែដឹងថា នាងបានបាត់ទូរស័ព្ទ ចំនួន៣គ្រឿង និងលុយ១០០ដុល្លារ ។ នាងក៏បានឲ្យសន្តិសុខ បើកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថា បុរសឈ្មោះ គង់ វណ្ណា ជាអ្នកយក ។ នាង ឡាង បន្តទាំងអស់សង្ឃឹម ថា នាងមិនសង្ឃឹមថា ចាប់ជនសង្ស័យបាននោះទេ តែដោយជនសង្ស័យភ្លេចខ្លួន លុះព្រឹកឡើងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ នៅម៉ោងប្រមាណ ៧ព្រឹក ស្រាប់តែលេចមុខជនសង្ស័យ ឈ្មោះ គង់ វណ្ណា បានមករកម៉ាស្សាម្តងទៀត ភ្លាមៗនោះ នាងស្រីឡាង នៅចំណាំមុខជនសង្ស័យ ក៏បានទូរសព្ទ័ហៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ឲ្យមកឃាត់ខ្លួន ជនសង្ស័យដើម្បីយកទៅសាកសួរ ។

បន្ទាប់ពីសាកសួរ ជនសង្ស័យ បានសារភាពថា រូបគេបានលួចយកទូរសព្ទ័ចំនួន ៣គ្រឿងពិតមែន និងលុយ ចំនួន១០០ដុល្លារ តែលុយរូបគេចាយតែមួយយប់អស់ ៨០ដុល្លារ នៅសល់ប្រហែល២០ដុល្លារ ។ ចំណែកទូរសព្ទ័ មិនទាន់បាត់បង់ទៅណាទេ គឺទូរសព្ទ័ម៉ាកអាយហ្វូន ១គ្រឿង និងណូគា ចុចពិល២គ្រឿងសមត្ថកិច្ចបានដក ហូតប្រគល់ឲ្យម្ចាស់វិញ ។ ចំណែកជនសង្ស័យ ត្រូវកសាងសំណុំរឿងបញ្ជូនទៅអធិការរដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្ត ៕