CamNews

វះកាត់ផ្ទៃមុខ 80​ ដង ក្រោយពីអតីតមិត្តប្រុស ជះទឹកអាស៊ីត

បើតាមប្រភពសារព័ត៌មាន បានចេញផ្សាយអោយដឹងថា មាននារីម្នាក់មានគោលបំណងធ្វើជា
តារាម៉ូដែល ឬក៏អ្នកសម្តែងនាពេលអនាគត តែអ្វីដែលគួរអោយសោកស្តាយនោះគឺថាសម្ផស្ស
របស់នាងត្រូវបានបាត់បង់ទាំងស្រុង ក្រោយពីអតីតមិត្តប្រុសរបស់នាង បានជះទឹកអាស៊ីតមក
លើនាង។

លើសពីនេះទៅទៀត  បើតាមរបាយការណ៍  ក៏បានបញ្ជាក់ផងដែរថា  នារីរូបនោះមានឈ្មោះ
Katie Piper  និងមានវ័យ 28 ឆ្នាំ  ។ ដំបូងនាងបានគិតថា ក្តីសុបិន្ត ក៏ដូចជាគោលបំណងរបស់
នាងត្រូវបានបំផ្លាញ  ខណៈពេលដែលសម្រស់លើផ្ទៃមុខរបស់នាងត្រូវខូចទាំងស្រុង  តែនាង
មិនព្រមចុះចាញ់នោះទេ ពោលគឺ នាងមានភាពអត់ធ្មត់យ៉ាងខ្លាំងជាមួយនឹងការឈឺចាប់ក៏ដូច
ជាស្លាកស្នាម ដែលជាចុងក្រោយនាងក៏បានសម្រេចចិត្តក្នុងការធ្វើការវះកាត់ ជាលទ្ធផល នាង
ក៏មានសម្រស់ស្រស់ស្អាត ដូចនារីផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា នាងក៏បានឡើងបង្ហាញខ្លួនសាជាថ្មីនៅលើកញ្ជក់ទូរទស្សន៍ ក្រោយពីបាន
កើតរឿងឧបទ្ទេវហេតុនេះកាលពី   3  ឆ្នាំមុន  ដោយនាងបានធ្វើការវះកាត់ទៅលើផ្ទៃមុខរបស់
នាងដល់ទៅ 80 ដងឯណោះ។

ទន្ទឹមនិងនេះដែរ បើតាមប្រភពសារព័ត៌មាន The Daily Mail ក៏បានបញ្ជាក់បន្ថែមផងដែរថា មុន
ពេលដែលកើតរឿងសោកនាដកម្មមួយនេះ  Piper  មានជីវិតរស់នៅដូចជានារីៗដទៃទៀតផង
ដែរ ពោលគឺនាងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Facebook ។
លុះក្រោយមក នាងក៏បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ដែលមានឈ្មោះ
ថា Daniel Lynch ។

អំឡុងពេលដែលពួកគេកំពុងតែទាក់ទងគ្នានោះ នាង Piper បានរកឃើញថា សង្សាររបស់នាង
ធ្លាប់បានជាប់ពន្ធនាគារកន្លងមក ហើយវាក៏ជាហេតុផលមួយ  ដែលធ្វើអោយទំនាក់ទំនងរបស់
ពួកគេទាំងពីរនាក់បានចាប់ផ្តើម  ប្រេះស្រាំបន្តិចម្តងៗ  ដែលក្រោយមកឈានទៅដល់ការចែក
ផ្លូវតែម្តង ។ គ្រាន់តែមូលហេតុខាងលើនេះ  មិនមែនជាកត្តាចម្បងដែលធ្វើអោយនាងចែកផ្លូវពី
គេនោះទេ ពោលគឺ  អតីតសង្សាររបស់នាងក៏ធ្លាប់បានចាប់រំលោភនាងផងដែរ  តែនាងប្រកែក
និងមិនបានប្តឹងប៉ូលីសអ្វីនោះទេ។

ក្រោយមក  អ្វីដែលមិនគួរអោយជឿនោះគឺថា  អតីតមិត្តប្រុសរបស់នាងបានធ្វើការវាយប្រហារ
មកលើរូបនាង ដោយជះទឹកអាស៊ីត  ខណៈ ពេលដែលនាងកំពុងអង្គុយមិនបានដឹងខ្លួនសោះ ។
គូរបញ្ជាក់ផងដែរថា ក្រោយពីកើតរឿងបែបនេះ បុរសដែលត្រូវជាអតីតសង្សាររបស់នាង និងជា
ជាជនដៃដល់ ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារអស់មួយជីវិត រីឯ នាង Piper  ទាក់ទិននឹងការ
ខូចសម្រស់របស់នាង នាងបានធ្វើការវះកាត់រហូតដល់ទៅ 80 ដងឯណោះពោលគឺដើម្បីសំរេច
គោលបំណងរបស់នាងនាពេលអនាគត៕

ដោយ ៖ រិទ្ធី
ប្រភព ៖ yourhealth