ម៉ិចស៊ិក៖ តាមការអោយដឹងពីក្រុមអ្នកបុរាណវិទ្យា កាលពេលថ្មីៗនេះថា ពួកគេបានជួបប្រ
ទះឃើញទីក្រុង ដ៏ចំណាស់មួយរបស់ ម៉ៃយ៉ាន (Mayan City) នៅក្នុងព្រៃដ៏ជ្រៅមួយ ហើយ
ទីក្រុងមួយនេះ ទំនងជាត្រូវបានមនុស្សទុកចោល អស់រយៈពេលជាង ១០០០ពាន់ឆ្នាំមក
ហើយ។

លោក Ivan Sparjc ជាជំនួយការសាស្រ្ដាចារ្យ ផ្នែកវិទ្យាសាស្រ្ដ និងសិស្បៈ ប្រទេសសូវីនៀ
បានប្រាប់អោយដឹងថា ទីក្រុងដែលត្រូវបានកប់នៅក្នុងកណ្ដាលព្រៃដ៏ជ្រៅ និងក្រាស់ នៃប្រ
ទេសម៉ិចស៊ិកនេះ គឺមានឈ្មោះថា Chactun ដែលមានន័យថា ថ្មក្រហម "Red Rock" ឬ
"Large Rock" ។

លោក Ivan បានបញ្ចាក់ថា ទីក្រុងនេះ ស្ថិតក្នុងនៅត្រង់ដីខ្ពស់មួយកន្លែង ដែលលាតសន្ទឹង
លើផ្ទៃដីប្រមាណជា ២២ហិកតា។ លោកបានបន្ថែមថា ការស្រាវជា្រវជំហ៊ានដំបូង គឺអាច
រកឃើញថា មានពីរ៉ាមីតចំនួន ១៥ ដែលក្នុងនោះ មានមួយ គឺកម្ពស់ ៧៥ ហ្វីត និងក្រៅពី
នោះ នៅមានរបងថ្មបុរាណជាច្រើនទៀត។ ការស្រាវជ្រាវរកឃើញនូវអ្វី ដែលប្លែកៗ យើង
នឹងបានដឹង នៅពេលក្រោយទៀត៕

ដោយ៖ រដ្ឋា
ប្រភព៖ dailymail