ព័ត៌មានអន្តរជាតិ ៖ សិស្សសាលារាប់ពាន់នាក់ បានចូលរួមធ្វើបាតុកម្ម នារសៀលថ្ងៃពុធម្សិលមិញនេះ នៅក្នុងទីក្រុង ឡុងដ៍ដើម្បីតវ៉ាប្រឆាំងនឹងការកាត់បន្ថយ កញ្ជប់ថវិការ គុណភាពអប់រំ និងបង្កើន ថ្លៃសា លាដោយហេតុ ការណ៍នេះបានបណ្ដាល ឲ្យសិស្សចំនួន ៤នាក់ត្រូវបានចាប់ខ្លួន ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះឲ្យដឹងថា ការធ្វើបាតុកម្ម នេះ ត្រូវ បានរៀបចំ ឡើងដោយ យុទ្ធនា ការជាតិ ប្រឆាំងការបង់ថ្លៃ និងការកាត់បន្ថយ កញ្ជប់ថវិ ការគុណភាពអប់រម រួមទាំង មនុស្សជាច្រើនក្រុមផ្សេងទៀត ដែល តវ៉ាទាមទារ តម្រូវឲ្យមានប្រព័ន្ធ អប់រំសេរី និងតវ៉ាឲ្យសាកលវិទ្យាល័យបញ្ឈប់ការឡើង ថ្លៃនៅត្រឹម ៩ពាន់ផោនស្មើនឹង១៤.១១៩ដុល្លារ ក្នុងមួយឆ្នាំ ។

ប្រភពពីសេចក្ដីរាយការណ៍ ក្នុងស្រុកបានឲ្យដឹងថា ការ ធ្វើបាតុកម្មនេះ បានធ្វើឲ្យក្រុមបាតុករ ជួបការ ប៉ះ ទង្គិចជាមួយ នឹង ក្រុមប៉ូលិស ហើយក្រុមបាតុករ ដែល ត្រូវជាសិស្សនិស្សិតចំនួន ៤នាក់ត្រូវបាន ចាប់ ខ្លួន ។

គួរបញ្ជាក់ផងដែរថា ការធ្វើបាតុកម្មនេះបង្ហាញថា រដ្ឋាភិបាលចក្រអង់គ្លេសខ្លួនឯងផ្ទាល់បាន ជួបប្រទះ ការខ្វែងគំនិត គ្នាជាមួយនឹងទស្សនៈរបស់ក្រុមនិស្សិត។ វាក៏ជាពេលដែលក្រុមអ្នកនយោបាយត្រូវយក ចិត្តទុកដាក់ទៅលើ សិស្ស និស្សិត ដើម្បីជៀសវាងការបាត់បង់សំលេងឆ្នោតសម្រាប់ការបោះឆ្នោតជាតិ ទៅថ្ងៃមុខ ៕

ប្រភព ៖ ដើមអម្ពិល និង channelnewsasia