យោងតាមឯកសាររបស់ GFX Benchmark បានឲ្យដឹងថា SM - G900S (ដែលត្រូវបានគេចាត់ ទុកថាជា ឈ្មោះកូដរបស់ Galaxy S5) ត្រូវបានបំពាក់នូវអេក្រង់ 2K 2560 x 1440 pixel, CPU Quad Core របស់ Qualcomm Snapdragon 800 ល្បឿន 2.5 GHz, ក្រាហ្វិក Adreno 330 និង ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat។ អេក្រង់ដ៏ភ្លឺច្បាស់របស់ SM - G900S គឺស្រដៀង ច្រើនទៅនឹង បណ្តាព័ត៌មានដែលបានចុះផ្សាយ កាលពីពេលមុនៗនេះ ពេលដែល Samsung បានធ្លាប់បង្ហាញពីគំរោងអភិវឌ្ឍ ស្មាតហ្វូនអេក្រង់ Super AMOLED 5 inch ជាមួយនឹងដង់ស៊ីតេ ភិចស្យែល 560 ppi។ ទន្ទឹមនឹងនោះ ព័ត៌មានចចាមអារាមស្តីពីសំបក ធ្វើពីលោហធាតុរបស់ Galaxy S5 ក៏មានខ្នាតប្រវែង ដូចខាងលើនេះដែរ។ តាមរយះកត្តានេះ លទ្ធភាពច្រើន ដែល SM - G900S គឺពិតជា Galaxy S5។

ស្មាតហ្វូនថ្មីរបស់ Samsung ប្រើប្រាស់នូវ CPU Qualcomm Snapdragon 800 MSM8974 រួមផ្សំ ជាមួយនឹងក្រាហ្វិក Adreno 330 វាគឺជាប្រភេទ CPU មួយក្នុងចំណោម CPU ដ៏ខ្លាំងបំផុត ក្នុងពេលបច្ចុប្បន្ននេះ នៅលើទីផ្សារ។ ប៉ុន្តែគួរឲ្យស្តាយ ក្តីសង្ឃឹមរបស់មនុស្សជាច្រើន ដែល សង្ឃឹមថា Galaxy S5 នឹងបំពាក់នូវ Snapdragon 805 (Chip ស៊េរីបន្ទាប់នៃ Snapdragon 800) ដែលទើបតែត្រូវបាន Qualcomm បង្ហាញណែនាំ មុននេះមិនយូរប៉ុន្មាននោះ គឺនឹងមិនដូចទៅ នឹងក្តីរំពឹងទុកនោះទេ។ ក្រៅពីនេះ លទ្ធភាពច្រើន Samsung Galaxy S5 ក៏នឹងមិនទាន់មាន ម៉ូដែល CPU Exynos 64 bit នោះដែរ។

Samsung Galaxy S5 នឹងក្លាយជាស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនពីរ នៅលើពិភពលោក ដែលមានអេក្រង់ 2K។ នៅសប្តាហ៍ក្រោយ ផលិតផល Vivo XPlay 3S នឹងបង្ហាញខ្លួន ជាមួយ អេក្រង់ដ៏ភ្លឺច្បាស់ 2560 x 1440 pixel ។

នៅក្នុងឯកសាររបស់ GFX Benchmark ផងដែរ បណ្តាពាក្យ "klteskt" គឺមានន័យថា វាជា ឧបករណ៍ពិសោធ សម្រាប់ប្រព័ន្ធទូរស័ព្ទ SK Telelcom នៅកូរ៉េខាងត្បូង ជាមួយនឹង LTE
ល្បឿនលឿន៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview