Airbnb គឺជាគេហទំព័រផ្ដល់សេវាកម្មមួយ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ដាក់ឱ្យជួលផ្ទះ ឬបន្ទប់ស្នាក់
នៅ តាមរយៈអ៊ីនធឺរណិត សម្រាប់មនុស្សទូទៅ។ គេហទំព័រនេះ ទើបត្រូវបានវិនិយោគបន្ថែម
៥០០លានដុល្លារ ពីក្រុមវិនិយោគិនថ្មី ធ្វើឱ្យតម្លៃរបស់ក្រុមហ៊ុន បានឡើងដល់ ១០ពាន់លាន
ដុល្លារ នេះបើតាម TechCrunch ។ ប៉ុន្ដែ WSJ បែរជាវាយតម្លៃថា តម្លៃវិនិយោគ គឺប្រហែលត្រឹម
៤៥០ដុល្លារប៉ុណ្ណោះ។

Airbnb បច្ចុប្បន្ន មានផ្ដល់សេវាកម្មដល់អតិថិជន ចំនួន ១១លាននាក់ នៅក្នុង ៣៤,០០០ ទីក្រុង។
កាលពីឆ្នាំ ២០១២ CEO របស់ Airbnb គឺលោក Brian Chesky ឱ្យដឹងថា ជារៀងរាល់ថ្ងៃ ទំព័រនេះ
បានឱ្យជួលបន្ទប់ ច្រើនជាង ចំនួនបន្ទប់ដែលបណ្ដាញសណ្ឋាគារល្បីឈ្មោះ ដូចជា Hilton (ជាង
៥០០,០០០បន្ទប់)ទៅទៀត។

ថ្មីៗនេះ ការទិញដូរ ឬការវិនិយោគដោយទឹកប្រាក់ខ្ពស់ លែងនៅជារឿងកម្រទៀតហើយ ដូចជា
ករណី Facebook ទិញយក Whatapp ក្នុងតម្លៃ ១៩ពាន់លានដុល្លារ ឬ ទិញ Oculus VR ក្នុងតម្លៃ
២ពាន់លានដុល្លារ។ ប៉ុន្ដែ ចំណុចខុសគ្នា រវាង Airbnb និងក្រុមហ៊ុនខាងលើ គឺថា ទំព័រ Airbnb
បានធ្វើពាណិជ្ជកម្មយ៉ាងល្អ និងមានការរីកចម្រើនជាបន្ដបន្ទាប់។ នៅពេលការជួលបន្ទប់ ឬផ្ទះមួយ
បានសម្រេច ក្រុមហ៊ុន Airbnb ក៏នឹងទទួលបានប្រាក់កម្រៃមួយភាគ។ យោងតាមការគន់គូររបស់
WSJ គេហទំព័រ Airbnb រកបានចំណូល ២៥០លានដុល្លារ ក្នុងឆ្នាំ ២០១៣។

ការវិនិយោគថ្មី ក្នុងតម្លៃខ្ពស់ទៅលើ Airbnb គឺធ្វើឡើងដោយមូលនិធិឯកជន TPG ។ មូលនិធិនេះ
ក៏កំពុងវិនិយោគទៅលើ Uber ដែលជាសេវាកម្មជួលរថយន្ដ limousine ផងដែរ។

Brian Chesky ជា CEO របស់ Airbnb

ជាមួយនឹងការវិនិយោគនេះ Airbnb មានប្រាក់សរុប ៨២៦លានដុល្លារ ក្នុងដំណាក់កាលប្រមូល
ទុនដំបូង ជួយឱ្យក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនចេញរកស៊ីធំដំបូងមួយ ក្នុងចំណោមបណ្ដាក្រុម
ហ៊ុន ដែលមានទ្រព្យច្រើនបំផុតក្នុងពិភពលោក។

CEO Chesky ឱ្យដឹងថា ជំហានបន្ទាប់របស់ Airbnb គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើតគម្រោង
សម្រាប់ដំណើរទេសចរណ៍ គឺមិនមែនត្រឹមតែស្វែងរកអាសយដ្ឋានដើម្បីសម្រាកលំហែកាយ
ប៉ុណ្ណោះទេ។ ដូច្នេះ Airbnb នឹងបោះមួយជំហានបន្ថែមទៀត ក្នុងការប្រកួតប្រជែងផ្ទាល់ ជាមួយ
បណ្ដាសណ្ឋាគារ និងក្រុមហ៊ុនទេសចរណ៍បែបបុរាណ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BusinessInsider