CamNews

Chelsea ត្រៀមខ្លួនបើកទ្វារទទួលស្វាគមន៍ Man Unitd នាចុងសប្ដាហ៍នេះ ហើយ

ព័ត៌មានកីឡា៖ ក្រោយពីទើបតែទទួលបានជ័យជំនះ ប៉ុន្មានប្រកួតចុងក្រោយជាប់ៗគ្នាមក Man United បាន​​ប្រែប្រួលទឹកមុខយ៉ាងស្រស់ថ្លាត្រៀមខ្លួនចូលទីលានប្រយុទ្ធ ប៉ះជាមួយនឹងម្ចាស់តារាង Premier League គឺក្រុម​ Chelsea ដែលកំពុងតែឡើងកូត​ ពុំទាន់មានក្រុមណា អាចបង្ក្រាបបាននៅទ្បើយ​។​

Chelsea នឹងរង់ចាំបើកទ្វារទទួលស្វាគម​ន៍យ៉ាងរីករាយសម្រាប់ការចូលមកកាន់ របស់ក្រុមភ្ញៀវ Man United នាចុងសប្ដាហ៍នេះ ខណៈដែលក្រុមទាំងពីរ ពីមុនមកធ្លាប់មានប្រវត្ដិតាមផ្ចាញ់គ្នាមិនចប់មិនចេះហើយ រហូតថ្ងៃជួបគ្នាលើកក្រោយ ក្រុមទាំងពីរ​ទទួលបានលទ្ធផលស្មើរ គឺ ១-១ ក្នុងទឹកដី Old Trafford កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៤ ក្នុងព្រឹត្ដិការណ៍រដូវកាលប្រកួត Premier League ​។

ងាកមកមើលការជួបគ្នាម្ដងនេះវិញ ថាតើនឹងមានរឿងអ្វីកើតឡើង រវាងក្រុមទាំងពីរ​ ខណៈមានការប្រែប្រួលដោយ Chelsea ត្រូវផ្លាស់ប្ដូរខ្សែប្រយុទ្ធដ៏ឆ្នើម​របស់ក្រុម ឈ្មោះថា Deigo Costa ដែលជាកីឡាករ​មួយរូបអាចរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងក្រុម នារដូវកាលនេះ ហើយត្រូវជំនួសមកវិញនូវ​ កីឡាករ​វ័យចំណាស់គឺ Didier Drogba វិញ។ ថ្វីត្បិតតែ Deigo Costa ត្រូវក្រុមផ្អាកការចូលប្រកួតមួយរយៈព្រោះមិនទាន់ជាសះស្បើយ ពីរបួស ក៏ពិតមែន ប៉ុន្ដែក្រុមនៅបន្ដមានកីឡាករវ័យក្មេងខ្លាំងម្នាក់ទៀត គឺ Eden Hazard ដែលមានសមត្ថភាព អាចស្វែងរកពិន្ទុបានស្មើទៅនឹង Wayne Rooney ក្នុងរដូវកាលនេះ មានចំនួនដល់ទៅ១២ គ្រាប់។ តែទោះបីជាយ៉ាងណាក៏ដោយ​ បាត់បង់ Deigo Costa ម្នាក់ Chelsea នៅតែស្ថិតក្នុងភាពគម្រាម​កំហែងដដែល បើសម្លឹងមើលទៅ​ Man United នៅពេលនេះ ទម្រង់លេងមានការប្រែប្រួលច្រើន តួយ៉ាង​ក្រុមទើបតែ បំបាក់ Man City ថ្មីៗនេះយ៉ាងអាម៉ាសនៅលើទឹកដីរបស់ ខ្លួន ត្រឹមពិន្ទុ ៤-២ ដូច្នេះវាជារឿងមួយខុសស្រឡះបើប្រៀបធៀបគ្នាកាលពីដើមរដូវកាល ។ ដូច្នេះវាមិនមែន​ជារឿង​មួយងាយស្រួលសម្រាប់ Chelsea ទេម្ដងនេះ ដើម្បីផ្ដួលក្រុមភ្ញៀវម្នាក់នេះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ eplindex