CamNews

បណ្តុំផ្កាយ ដ៏ធំកម្រមួយ ដូចហ្គាឡាក់ស៊ី មីលគីវេ ត្រូវគេថតបានពី កំពូលភ្នំបូកគោ

កំពតៈ ក្រុមអ្នកទេសចរខ្មែរ នាថ្មីៗនេះ បានបង្ហាញពីរូបថត បណ្តុំផ្កាយ ដ៏ច្រើនមួយ ឬហៅថា ហ្គាឡាក់ស៊ី មីលគីវេ (Galaxy Milky Way) ដែលពួកគេថតបាន យ៉ាងច្បាស់ពី លើកំពូលភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ប្រទេសកម្ពុជា ដែលមានកំពស់ ១០៧៥ម៉ែត្រ ។

បណ្តុំផ្កាយនេះ ត្រូវបានមន្រ្តីក្រសួងទេសចរណ៍ មួយក្រុម ថតបានកាលពីវេលាម៉ោង ៤ទៀបភ្លឺ ចូលថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០១៤ កន្លងទៅ ពីលើកំពូលភ្នំបូកគោ នាគ្រាដែលពួកគេ ធ្វើដំណើរទេសចរ បោះជំរុំ តាមរយៈក្រុមហ៊ុន មហាអង្គរទេសចរណ៍ នៅលើតំបន់ វាលមួយ ឈ្មោះថា “វាលស្រែ៥០០” ស្ថិតក្នុងរមនីយដ្ឋាន ឋានសួគ៌បូកគោ កាលពីចុងសប្តាហ៍មុន។

លោក សួង ម៉ារឌី អនុប្រធាននាយកដ្ឋាន ស្ថិតិនិងព័ត៌មាន នៃក្រសួងទេសចរណ៍ ដែលជាអ្នកថតបាន បណ្តុំផ្កាយ ដ៏ស្រស់ស្អាតនេះ បានឱ្យដឹងថា លោកបានប្រើកាមេរាម៉ាកNikon ប្រភេទD800 ដើម្បីថតបាន រូបភាពនេះ បណ្តុះផ្កាយ ឬហៅថា ហ្គាឡាស៊ី មីលគីវេនេះ ដោយរង់ចាំរហូតដល់ ២ម៉ោង នៅវេលាទៀបភ្លឺ។

លោកថា “នៅទីនេះ (ភ្នំបូកគោ) ខ្ញុំអាចមើលឃើញបណ្តុះផ្កាយនេះ ច្បាស់ជាងមុន” ។

លោកបានបញ្ជាក់ថា ក្រុមរបស់លោក បានចំណាយពេល ១ឆ្នាំមកហើយ ក្នុងការតាមដាន ការប្រែប្រួល របស់កញ្ចុំផ្កាយ ហ្គាឡាក់ស៊ី មីលគីវេនេះ នៅក្នុងប្រទេសកម្ពុជា ដោយលោកបានឃើញ កាលពីលើកដំបូង ពីលើកំពូលភ្នំស្រង់ ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១២ ហើយថា ផ្កាយនេះ បានរះរយៈពេល១០ខែ ពីខែកុម្ភៈ ដល់ខែធ្នូ ប៉ុន្តែគ្រាន់តែ ផ្លាស់ប្តូរម៉ោងរះប៉ុណ្ណោះ ដោយផ្ទុយគ្នាជាមួយផ្កាយយាមនង្គ័ល ពោលគឺពេលដែល ផ្កាយយាមនង្គ័លលិចបានទើប បណ្តុំផ្កាយដ៏ច្រើនស្អេកស្កះនេះ រះមក ប្រៀបដូចជា គេហែកមេឃដូច្នេះដែរ។ លោកថា “ខែ៨ (សីហា) គ្រប់គ្នាអាចមើលនឹងភ្នែកបាន ប៉ុន្តែទាល់តែនៅទីងងឹត ហើយគ្មានពពក” ។

ចំពោះការលេចឡើង នៃរូបបណ្តុំផ្កាយដ៏ច្រើននេះ ត្រូវបាន លោក អាង គឹមអ៊ាង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានយល់ឃើញថា វាជាសញ្ញាណល្អ សម្រាប់ប្រទេសកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ ជាតិ អន្តរជាតិ ឱ្យស្គាល់រមនីយដ្ឋានបូកគោ ឱ្យកាន់តែច្រើនឡើង ។

លោកថា “ដែលយើងមើលឃើញ ហ្គាឡាក់ស៊ី មីលគីវេ ដោយផ្ទាល់ភ្នែក បានច្បាស់ល្អនេះ ខ្ញុំគិតថា នឹងទាក់ទាញណាស់ ជាពិសេស ភ្ញៀវទេសចរ និង អ្នកថតរូបអាជីព ដែលគេនឹងមកទស្សនា និងថតយករូបនេះ ពីលើភ្នំបូកគោ កាន់តែច្រើនឡើង” ។

ទោះជាយ៉ាងណា ចំពោះរូបភាពនេះ គេមិនទាន់សន្និដ្ឋានថា វាពិតជាហ្គាឡាក់ស៊ី មីលគីវេនោះទេ ប៉ុន្តែគ្រាន់តែ ជាទេសភាព លំហអាកាស ពេលរាត្រី ដ៏ចម្លែកមួយ នៅលើភ្នំបូកគោតែប៉ុណ្ណោះ ។ ក្រៅពី ទេសភាពប្លែកៗ និង កេរដំណែលដែលបន្សល់ទុក ដោយមនុស្សជំនាន់មុន នៅទីនោះ អ្នកទេសចរ ក៏អាចស្របយក ខ្យល់អាកាស ធម្មជាតិ ដែលមានពពកវិល ចុះឡើងព័ទ្ធជុំវិញ ប្រៀបបីដូចជាឋានសួគ៌ ប៉ុន្តែក៏មានរុក្ខជាតិចម្លែក មួយប្រភេទ នៅតំបន់វាលស្រែ ៥០០ នោះគឺ ផ្កាបំពង់ក្រឡោម ដែលមានរូបរាងដូចជា ប្រដាប់ភេទ របស់មនុស្សប្រុស ផងដែរ ហើយក៏មានប្រភពច្បាស់លាស់ណាមួយ ដឹងពីប្រវត្តិពិត នៃផ្កានេះដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល