CamNews

នគរបាលស្រុក ប្រាសាទ បាល្ល័ង្គ ឃាត់ខ្លួន បុរសម្នាក់ ជុំវិញ ករណីរំលោភ សេពសន្ថវៈ

កំពង់ធំ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង នគរបាលមូលដ្ឋានស្រុកប្រាសាទបាល្ល័ង្គ ខេត្ដ កំពង់ធំ ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹង ករណីរំលោភ សេពសន្ថវៈលើនារីវ័យក្មេង កាលពីវេលា ម៉ោង២និង៣០នាទី រំលង​អាធ្រាត្រឈាន ចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅ តំបន់ថ្លុកកកោះ ខាងលិចភូមិវាលល្ពាក់ ឃុំ សាលាវិស័យ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង ខណៈដែលនារីរងគ្រោះ កំពុងធ្វើដំណើរតែ ម្នាក់ឯង ត្រឡប់មកមើលគេរាំវង់ ។

មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ដកំពង់ធំ បានឱ្យដឹងថា ជន សង្ស័យដែលត្រូវ បានចាប់ខ្លួន ខាងលើនេះ ឈ្មោះធីម រុន អាយុ២៥ឆ្នាំ រស់នៅភូមិវាល ល្ពាក់ រីឯនារីរងគ្រោះឈ្មោះ វ ស អាយុ​១៨ ឆ្នាំ រស់នៅឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្ដ ព្រះវិហារ ។

មន្ដ្រីនគរបាលរូបនេះ បានឱ្យដឹងថា មុន ពេលកើតហេតុ នារីរងគ្រោះដែលបានមក លេងស្រុក កំណើតរបស់ខ្លួន បាន ទៅមើលគេ រាំវង់ លុះពេលចប់កម្មវិធី ក៏ដើរមកផ្ទះវិញ ប៉ុន្ដែដើរតាមផ្លូវតែម្នាក់ឯង ស្រាប់​តែជន សង្ស័យរូបនេះ បានចាប់អូសដៃចូលទៅ រំលោភរហូតបានសម្រេច ។

ក្រោយពីជួបគ្រោះបែបនេះ នារីរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ច ក៏បានធ្វើការ ស្រាវជ្រាវនិង ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យដើម្បី យកមកសាកសួរនិង កសាងសំណុំរឿងបញ្ជូន ទៅកាន់ តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូប នេះ បានឆ្លើយសារភាពពីទោសកំហុសរបស់ ខ្លួនថា ពិតជាបានចាប់រំលោភ នារីរងគ្រោះ រហូតបានសម្រេចមែន ។

បច្ចុប្បន្នជនសង្ស័យដែលមានប្រពន្ធនិង កូនពីរនាក់ទៅហើយនោះ ត្រូវបានសមត្ថ កិច្ចកំពុងកសាង សំណុំរឿងបញ្ជូន ទៅកាន់ តុលាការផ្ដន្ទាទោសតាមនីតិវិធី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល