បាងកកប៉ុស្ដិ៍ៈ នាយករដ្ឋមន្រ្តីថៃ លោក ស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា បានថ្លែងទាំងអួលដើមក ថា លោក ស្រី នឹងមិនលាលែងពីតំណែងទេ បើដរាបណា គណបក្សប្រជាធិបតេយ្យនៅតែបន្ដ រក្សា សម្ពាធ ហើយ បានទទូចថា លោកស្រីនឹងមិនចុះចេញពីតំណែង នាយករដ្ឋមន្រ្តីចាំផ្ទះ រហូតដល់ គណៈរដ្ឋ មន្ត្រីថ្មីមួយ ត្រូវបានបង្កើតឡើង ។ ក្នុងខណៈពេលថ្លែងសន្ទរៈកថា តាមបុស្តិ៍ ទូរទស្សន៍ជាតិ កាលពីព្រឹកថ្ងៃ អង្គារនេះ ដោយនិយាយទាំងអួលដើមក “ហេតុអ្វី យើងត្រូវមកធ្វើបាបគ្នាទៅវិញទៅមក យើងជាជាតិសាសន៍ថៃដូច គ្នា ?”។

លោកស្រីយីងឡាក់ បានថ្លែងទាំងអួលដើមកថា “ខ្ញុំបានដកថយឆ្ងាយហើយ រហូតដល់ចំណុច មួយ ដែល ខ្ញុំមិនដឹងថា គួរថយដល់ចំណុចណាទៀតនោះទេ ។ តើពួកអ្នក (ក្រុមអាវលឿង) ចង់ឲ្យខ្ញុំមិន អាចសូម្បីតែ ឈានជើងជាន់ទឹកដីថៃទៀតមែនទេ?”។ លោកស្រី យីងឡាក់ ក៏បានអំពាវនាវឲ្យបក្ស ប្រឆាំង ជួយប្រាប់ ទៅកាន់ក្រុមបាតុករ ឲ្យចូលរួមការបោះឆ្នោត នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខ នេះ ទាំងអស់គ្នាផង ដែរ ។

គួរបញ្ជាក់ថា មេដឹកនាំគណបក្សប្រជាធិបតេយ្យ បានទាមទារឲ្យលោកស្រី យីងឡាក់ ចុះចេញពី តំណែង នាយករដ្ឋមន្រ្តីចាំផ្ទះ ដោយលោក ស៊ូថេប ថងស៊ូបាន បានប្រកាសដាក់កំហិតឲ្យ លោកស្រី យីងឡាក់ ចុះ ចេញពីតំណែង ក្នុងរយៈពេល ២៤ម៉ោង កាលពីវេលាម៉ោង ១០និង៣០នាទី ម្សិលមិញនេះ ។

លោក ស៊ូថេប ថងស៊ូបាន បាននិយាយថា បើចុះគឺបាតុកម្មនឹងត្រូវបញ្ចប់ តែបើមិនព្រមចុះ ក្រុមបាតុ កម្ម នឹងធ្វើបន្តទៀត រហូតដល់ជីកកកាយ ឬសគល់របស់ត្រកូលថាក់ស៊ីន ចេញពីប្រទេសថៃបាន សម្រេច ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល