ព័ត៌មានអន្តរជាតិ ៖ កងទ័ពឆ័ត្រយោងចំនួន ១៦នាក់បានស្លាប់ និង ៥ នាក់ទៀត រងរបួស ខណៈ ឧទ្ធម្ភាគចក្រយោធា មួយគ្រឿង របស់វៀតណាម បានធ្លាក់ នៅព្រឹក ថ្ងៃចន្ទ ទី៧នេះ នៅក្នុងទីក្រុង Hanoi ខណៈកំពុងធ្វើការហ្វឹកហាត់ លោតឆ័ត្រយោង ។ មន្ត្រីមួយរូប បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ ដែលបានធ្លាក់នេះ ជាប្រភេទ Mi-171 ផលិតនៅក្នុងប្រទេសរុស្ស៊ី ផ្ទុកដោយកងទ័ពឆ័ត្រយោងចំនួន ២១នាក់ នេះបើតាមព័ត៌មាន Channel News Asia ចេញផ្សាយមុននេះបន្តិច ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia និង ដើមអម្ពិល

- អាន ៖ ធ្លាក់ឧទ្ធម្ភាគចក្រ យោធា នៅរដ្ឋធានី វៀតណាម សម្លាប់មនុស្ស ៧នាក់