អ្នកប្រហែលជាធ្លាប់បានដឹងអំពីព័ត៌មានដែលនិយាយអំពីទូរស័ព្ទជួយសង្គ្រោះជីវិតម្ចាស់ ផុតពី
សេចក្ដីស្លាប់ដោយសារគ្រាប់កាំភ្លើង ប៉ុន្តែនោះគ្រាន់តែជារឿងសំណាងប៉ុណ្ណោះ ហើយបើមិន
គិតពីរឿងសំណាង តើគេត្រូវចំណាយ iPhone 6S ឬ Samsung Galaxy S7 ប៉ុន្មានគ្រឿង ទើប
អាចទប់គ្រាប់កាំភ្លើងបាន?

Blogger ដែលមានរហ័សនាម “EverythingApplePro” រួមនឹងមិត្តភ័ក្ដិរបស់ខ្លួន បានបង្ហោះវីដេអូ
មួយនៅលើ Youtube របស់ខ្លួនដើម្បីឆ្លើយតបនឹងសំនួរខាងលើ ដោយការប្រើកាំភ្លើង បាញ់
ទៅលើបណ្ដាស្មាតហ្វូនពិត។

Blogger រូបនេះ ធា្លប់បានប្រើប្រាស់កាំភ្លើង បាញ់ទៅលើបណ្ដាម៉ូដែលស្មាតហ្វូនផ្សេងៗជាច្រើន
ប៉ុន្តែ លើកនេះ លោកបានសម្រេចចិត្តផ្ដោតទៅលើតែស្មាតហ្វូនរបស់ Samsung និង Apple ៖
ស្មាតហ្វូនចំនួន ១៤គ្រឿងរបស់ក្រុមហ៊ុន Samsung និង Apple ត្រូវបានដាក់បញ្ឈរជាពីរជួរ
ហើយខាងមុខគេគឺ Samsung Galaxy S7 និង iPhone 6s។

ក្រុមអ្នកពិសោធនេះ បានប្រើកាំភ្លើងស្វ័យប្រវត្ត FN FAL កាំភ្លើងពាក់ស្វ័យប្រវត្ត AR-15 និង
AK-47 ដើម្បីបាញ់ទៅលើស្មាតហ្វូនទាំងនេះ សូមទស្សនា តើមានរឿងអ្វីនឹងកើតឡើង ៖

<object width="439" height="376" data="http://www.youtube.com/v/lP1RMQ02Tf4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/lP1RMQ02Tf4&rel=1" /></object>

លទ្ធផលបង្ហាញថា បណ្ដាស្មាតហ្វូន iPhone មានសមត្ថភាពខ្ពស់ជាងក្នុងការទប់ស្កាត់ក្បាល
គ្រាប់ បើធៀបនឹងស្មាតហ្វូនស្រឡាយ Galaxy របស់ Samsung។ ប្រការនេះប្រហែលជាដោយ
សារ សម្បក iPhone ធ្វើអំពីលោហធាតុ ខណៈដែលស្មាតហ្វូនកូរ៉េខាងត្បូង ប្រើតែកញ្ចក់។

ដូច្នេះ ដើម្បីការពារជីវិតមនុស្សម្នាក់ ពីក្បាលគ្រាប់កាំភ្លើង គេត្រូវចំណាយ iPhone ៥គ្រឿង
ឬ Galaxy ដល់ទៅ ៦គ្រឿង។

ប្រែសម្រួល ៖ បុត្រា