ក្រុមការពារតំណែងជើងឯក Manchester United នៅតែត្រូវការ៣ពិន្ទុបន្ថែមទៀតដើម្បីធ្វើ
ការដណ្តើមយកតំណែងកំពូលតារាងពីគូប្រជែង Manchester City ក្រោយពីបានចាញ់ក្រុម
សារិកាព្រៃ Newcastle កាលពីយប់ថ្ងៃពុធម្សិលមិញនេះក្នុងលទ្ធផល ៣-០។
ការប្រកួតប្រជែងកាន់តែមានការលំបាកឡើងៗបន្ទាប់ពីក្រុមនេះបានប្រកួតចាញ់ម្តងហើយ
ម្តងទៀតចំពោះការប្រកួតចាប់តាំងពីខែមិនាកន្លងមក និងបានប្រកួតចាញ់ក្រុម Blackburn
នៅក្នុងពេលថ្មីៗនេះផងដែរ។
តែទោះបីជាយ៉ាងណាក៏ដោយអ្នកគ្រប់គ្រងក្លឹបលោក Sir Alex Ferguson បានធ្វើការទទួល
ស្គាល់ថា Man City កំពុងតែស្ថិតនៅលើកៅអីដែលកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរ, និងជឿ
ជាក់ផងដែរថាក្លឹបរបស់លោកនៅមានឪកាសច្រើនទៀតសំរាប់ការទទួលយកតំណែងជើង
ឯកលើកទី២០របស់ខ្លួន។
លោកក៏បានប្រាប់ទៅកាន់ Sky Sport ដែលថា "វាមិនមែនជាពេលវេលាសំរាប់អោយយើង
ភ័យខ្លាចនោះឡើយ ព្រោះយើងមានបទពិសោធន៍ដើម្បីតស៊ូយកឈ្នះចាញ់"៕
ដោយ
វឌ្ឍនា