CamNews

វិបត្ដិស្នេហ៍ សង្សារវ័យក្មេង ខ្លាចបាត់ អូនពីដៃមាន​ តែស្លាប់ទាំងពីរនាក់

-តួអង្គស្រី ត្រូវចូលរោង ភ្ជាប់ពាក្យ តែ ប្រែជារោងបុណ្យសព

កំពង់ចាម ៖ វិបត្ដិគូស្នេហ៍វ័យក្មេង ជាសិស្ស ថ្នាក់ទី១១ នៅវិទ្យាល័យហ៊ុនសែនខ្ចៅ ស្ថិត នៅស្រុកកងមាស ខេត្ដកំពង់ចាម បានបង្ខំ ឱ្យយុវជនជាសង្សារចាក់សម្លាប់គូស្នេហ៍របស់ ខ្លួន ក្រោយពីដឹងថា រូបនាងត្រូវឪពុកម្ដាយ សម្រេចឱ្យភ្ជាប់ពាក្យបុរសម្នាក់ទៀត ដែល ត្រូវព្រាត់ប្រាស់ពីរូបគេ ក្រោយពីបានសាង ស្នេហ៍ក្នុងភាពយុវវ័យ អស់រយៈពេលជាយូរ មកនោះ ។

អំពើឃាតកម្មតួអង្គប្រុសចាក់សម្លាប់តួ អង្គស្រី ក្នុងបន្ទប់ថ្នាក់រៀនដ៏ស្ងាត់ជ្រងំក្នុង វិទ្យាល័យហ៊ុនសែនខ្ចៅ ដែលបណ្ដាលឱ្យតួ ស្រីបាត់បង់ជីវិត ដោយប្រែក្លាយជាថ្ងៃត្រូវ ភ្ជាប់ពាក្យទៅជាថ្ងៃបុណ្យសព រីឯតួអង្គ ប្រុស កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ ម៉ែត ខាងលើនេះ ស្ថិតក្រោមការស្រាវជ្រាវ បន្ដទៀតរបស់នគរបាលស្រុកកងមាសដើម្បី សួរឱ្យដឹងរឿងថា តើបុរសជាសង្សារជាអ្នក ចាក់សម្លាប់គូស្នេហ៍របស់ខ្លួន រួចបន្ដចាក់ខ្លួន ឯងឬយ៉ាងណានោះ ខណៈដែលមន្ដ្រីនគរ បាលជំនាញ កំពុងសាកសួរនិងប្រមែប្រមូល ព័ត៌មាននៅឡើយ ។

ករណីវិបត្ដិស្នេហ៍ក្រុមយុវវ័យថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនខ្ចៅ ស្ថិតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្ដកំពង់ចាម ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០ នាទីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ខណៈដែលពួកគេទាំងពីរនាក់ជាសង្សារនឹង គ្នានេះ បានទៅរៀនគួរសម្រាប់ត្រៀមចូល រៀនថ្នាក់ទី១១ឆ្នាំនេះ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌស្រុកកងមាស ខេត្ដកំពង់ចាម បាននិយាយថា នារីរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតនោះ ឈ្មោះធី លីនដា អាយុ១៩ឆ្នាំ រស់នៅភូមិកោះតាង៉ោលទី៣ ឃុំសូគង ស្រុកកងមាស ខេត្ដកំពង់ចាម មានស្នាមចាក់ដោយកាំបិតចុងស្រួច ចំគល់ ដោះខាងស្ដាំមួយកន្លែង ស្នាមចាក់លើក្បាល ពោះចំនួន៣កន្លែង ស្នាមចាក់លើខ្នងចំនួន៣ កន្លែង រីឯយុវជនជាសង្សារឈ្មោះទី រដ្ឋា អាយុ២០ឆ្នាំ រស់នៅភូមិបឹងសាងលិច ឃុំ សូគង ស្រុកកងមាស រងរបួសចំដៃខាងឆ្វេង ពីរកាំបិត និងក្រោមចុងដង្ហើមមួយកាំបិត ហើយបច្ចុប្បន្នយុវជនរូបនេះ កំពុងជួយ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង ពីរនាក់ បានចូលទៅក្នុងបន្ទប់ថ្នាក់រៀនមួយ ដែលគ្មានសិស្ស ស្រាប់តែមានករណីចាក់ ស្នាមរបួសទាំងសង ប៉ុន្ដែដោយសារស្ថាន ភាពរបួសធ្ងន់ធ្ងរជាងយុវជនជាសង្សារនោះ នារីជាសង្សារធី លីនដា បានស្លាប់តែម្ដងទៅ ដែលការធ្វើអត្ដឃាតខាងលើនេះ ត្រូវបាន សមត្ថកិច្ចសន្និដ្ឋានថា អាចផ្ដើមចេញពីវិបត្ដិ ស្នេហ៍របស់ពួកគេទាំងពីរនាក់ ។

ជុំវិញករណីខាងលើនេះ អធិការនគរបាល ស្រុកកងមាស លោកស សារិទ្ធ បានថ្លែងឱ្យ ដឹងថា បច្ចុប្បន្នមន្ដ្រីនគរបាលជំនាញរបស់ លោក កំពុងបន្ដធ្វើការស្រាវជ្រាវតាមរយៈ ការទៅសួរនាំយុវជនរងគ្រោះ ដែលកំពុង ជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបូមឈាមកកចេញពីបេះដូង ។

លោកស សារិទ្ធ មិនទាន់ហ៊ានបញ្ជាក់ជា ផ្លូវការនៅឡើយទេ ប៉ុន្ដែតាមការសួរនាំជា ជំហានដំបូងនោះ នារីរងគ្រោះត្រូវឪពុកម្ដាយ របស់នាងតម្រូវឱ្យភ្ជាប់ពាក្យជាមួយបុរស ម្នាក់ផ្សេងទៀត ដូច្នេះហើយធ្វើឱ្យយុវជនជា សង្សារនោះ បែកគំនិត ហើយឈានទៅដល់ ការប្រព្រឹត្ដទង្វើបែបនេះ ពោលមានន័យថា បើនាងបានទៅគេ នោះពួកគេទាំងពីរនាក់ និងស្លាប់ទាំងអស់គ្នា ។

បើតាមអធិការនគរបាលស្រុកកងមាស នារីជាសង្សារ បានយល់ព្រមទៅតាមឪពុក ម្ដាយ ដែលតម្រូវឱ្យភ្ជាប់ពាក្យជាមួយបុរស ផ្សេងទៀត បើទោះបីរូបនាងធ្លាប់មានទំនាក់ ទំនងស្នេហាជាមួយយុវជនរូបនេះក៏ដោយ ប៉ុន្ដែអនិច្ចាជីវិតរបស់នាងបានបញ្ចប់ត្រឹមវ័យ ១៩ឆ្នាំ ។

ប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុបាន និយាយថា នារីរងគ្រោះ ត្រូវចូលរោងភ្ជាប់ ពាក្យនៅថ្ងៃទី០៣ ខែតុលា ជាមួយអនាគត ប្ដីរបស់នាង ប៉ុន្ដែថ្ងៃភ្ជាប់ពាក្យប្រែក្លាយជា ថ្ងៃបុណ្យសពទៅវិញ ៕

- អាន ៖ គូសង្សារវ័យក្មេង ចាក់សម្លាប់គ្នាក្នុងសាលា ព្រោះវិបត្តិស្នេហ៍ ផ្អើលពេញខេត្ត កំពង់ចាម

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល