CamNews

សណ្ឋាន​ម្រាមដៃ ប្រាប់​អំពី​បុគ្គលិកលក្ខណៈ របស់​មនុស្ស

ម្រាមដៃ​ណាមួយ​ដែលមាន​សភាព​កោង វៀច ផ្ដេក​ទៅខាង​ម្រាម​ដទៃ ឬ​កោង​ទៅរក​ម្រាម​ខាងមុខ គឺ​បង្ហាញថា ជា​ម្រាម​ខ្សោយ។ ចំណែក​ម្រាមដៃ ដែលមាន​សភាព​ស្រ​ឡូ​ន ត្រង់ វែង នោះ​គឺជា​ម្រាម​ខ្លាំង។ តើ​ម្រាម​ទាំងនេះ ប្រាប់​យើង​អំពី​ប្រការ​អ្វីខ្លះ?

យោងតាម​ទំព័រ Realsimple ម្រាមដៃ​និមួយៗរបស់​អ្នក មាន​អត្ថន័យ​ដោយឡែក ដោយ​វា​បង្ហាញ​អំពី​ច​រឹត​លក្ខណៈ និង​ចំណូលចិត្ត​របស់​មនុស្ស។ មនុស្ស​រាល់គ្នា មាន​ម្រាមដៃ​មួយ “ខ្លាំង” និងម្រាម​​មួយ “ខ្សោយ” ស្ដែងឡើង​ឱ្យដឹងថា អ្នក​ពូកែ និង​ខ្សោយ​ខាង​វិស័យ​អ្វី។ ម្រាមដៃ​ខ្លាំង​ជា​ម្រាម​ពិសេស​របស់​អ្នក ជួនកាល វា​ប្រាប់​អំពី​លក្ខណៈពិសេស​របស់​អ្នក​ផងដែរ។

ខាងក្រោម​នេះ​គឺជា​លក្ខណៈពិសេស តំណាង​ដោយ​ម្រាមដៃ​និមួយៗរបស់​អ្នក ៖

១/ មេដៃ ៖ នាំទៅរក​ជោគជ័យ។

២/ ម្រាម​ចង្អុល ៖ អំណាច កម្លាំង ចក្ខុវិស័យ និង​ឥទ្ធិពល។

៣/ ម្រាម​កណ្ដាល ៖ ទំនួល​ខុសត្រូវ ប្រសិទ្ធិភាព សុវត្ថិភាព អភិវឌ្ឍន៍ និង​ភាព​ឆ្លាត​វៃ។

៤/ ម្រាមដៃ​នាង ៖ ភាព​ច្នៃប្រឌិត ការបង្ហាញ​ពី​ខ្លួនឯង ក្ដីសង្ឃឹម​ត្រូវបាន​ចាប់អារម្មណ៍ និង​បាន​លេចធ្លោ។

៥/ ម្រាម​កូនដៃ ៖ ស្ទីល ពូកែ​ទំនាក់ទំនង។

ធ្វើយ៉ាងណា​ដើម្បី​ដឹងថា ម្រាមដៃ​ណាមួយ​របស់​អ្នក “ខ្លាំង” និង​ម្រាម​ណាមួយ “ខ្សោយ” ?

ចូរ​ពិនិត្យមើល ៖ ម្រាម​ណាមួយ​ដែលមាន​សភាព​កោង វៀច ផ្ដេក​ទៅខាង​ម្រាម​ដទៃ ឬ​កោង​ទៅរក​ម្រាម​ខាងមុខ ឬមួយ​មាន​ចំណុច​ត្រង់ណា​ខុសពី​ធម្មតា នោះ​បង្ហាញថា ជា​ម្រាម​ខ្សោយ។ ចំណែក​ម្រាមដៃ ដែលមាន​សភាព​ស្រ​ឡូ​ន ត្រង់ វែង នោះ​គឺជា​ម្រាម​ខ្លាំង។

រូបសណ្ឋាន​នៃ​ចុង​ម្រាមដៃ ប្រាប់​អំពី​ប្រការ​អ្វី ?

១/ ចុង​ម្រាមដៃ​មូល ៖ អ្នក​តែងតែ​ចង់បាន​ភាព​សុខដុម និង​ចៀសវាង​ការឈ្លោះប្រកែក​គ្នា។

២/ ចុង​ម្រាមដៃ​ជ្រុង ៖ អ្នក​គឺជា​មនុស្ស​ចូលចិត្ត​ឱ្យ​អ្វី​ទាំងអស់ មាន​ភាព​ជាក់ច្បាស់ មិន​ស្រមើស្រមៃ។

៣/ ចុង​ម្រាមដៃ​ធំ​ជាង​គល់​ម្រាម ៖ អ្នក​ចូលចិត្ត​ភាព​ចម្លែក ថ្មីៗ និង​មិន​ចូលចិត្ត ឬ​មើលស្រាល​ទម្លាប់​បុរាណ និង​លក្ខណៈ​ជា​ទម្រង់​ដដែល។

៤/ ចុង​ម្រាមដៃ ស្រួច ៖ អ្នក​គេចវេះ​ពី​ភាពជាក់ស្ដែង និង​ចូលចិត្ត​អ្វីដែល​ខុសពី​ធម្មតា មាន​ភាពអាថ៌កំបាំង។

គំលាត​រវាង​ម្រាមដៃ បញ្ជាក់​អំពី​រឿង​អ្វីខ្លះ?

ចូរ​ដាក់​ដៃ​របស់​អ្នក តាម​ធម្មតា ទៅលើ​ផ្ទៃ​តុ​រៀបស្មើ ៖

- ប្រសិន​គំលាត​រវាង​ម្រាមដៃ​របស់​អ្នក ធំ​ទូលាយ នោះ​មានន័យថា អ្នកជា​មនុស្ស​ឯករាជ បើកទូលាយ​ដើម្បី​ទទួលបាន​នូវ​ប្រការថ្មី។

- ប្រសិន​ម្រាមដៃ​នៅ​ប្រកៀក​គ្នា នោះ​អ្នក​គឺជា​មនុស្ស​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​អាថ៌កំបាំង។
- ប្រសិន​ម្រាម​កណ្ដាល និង​ម្រាម​នាង មាន​គំលាត​ឆ្ងាយ​ពីគ្នា វា​បង្ហាញថា អ្នកជា​មនុស្ស​មិន​ងាយ​នឹង​ទទួល​ឥទ្ធិពល​ពី​សាធារណៈមតិ។

- ប្រសិន ម្រាម​កណ្ដាល និង​ម្រាម​នាង នៅ​ជិតគ្នា នោះ​អ្នក​គឺជា​មនុ​ស្សរង​ផលប៉ះពាល់​ពី​សង្គម និង​ជា​អ្នកមាន​គោលការណ៍​ច្បាស់លាស់​គួរសម។

- ចំពោះ​ម្រាម​កូន និង​ម្រាម​នាង ប្រសិន​គំលាត​រវាង​ពួក​គ​វា​ធំ នោះ​ជាស​ញ្ញា​ប្រាប់ថា អ្នក​ចូលចិត្ត​គេច​ពី​រឿងសំខាន់។ ប្រសិន​គំលាត​មធ្យម (ប្រៀបធៀប​ជាមួយ​ញាតិមិត្ត) មានន័យថា ជា​មនុស្ស​មានការ​គិត​បែប​ឯករាជ។

អត្ថបទ​សំខាន់ៗគួរ​ចាប់​អារម្មណ៍ ៖

ទស្សន៍​​ទាយ​និស្ស័យ​អ្នក​តាម​រយៈ​ក្រុម​ឈាម​

ហេតុ​អ្វី មនុស្ស​មាន​អបិយ​ជំនឿ ?

លាងដៃ​នៅពេល​ខឹង នឹង​ជួយ​ឱ្យមាន​អារម្មណ៍ ស្រស់ថ្លា ឡើងវិញ

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Realsimple/KH