ព័ត៌មានអន្តរជាតិ ៖ អតីតប្រធានសន្តិសុខ លោក Zhou Yongkang ជាមន្រ្តីជាន់ខ្ពស់ មួយរូបក្នុងជួរ រដ្ឋាភិបាល រងនូវការស៊ើបអង្កេត ពីបទប្រព្រឹត្តិអំពើពុករលួយ ក្រោយពីមានកា រចាប់ឃាត់ខ្លួន និង បណ្តេញចេញពីគណបក្សកុម្មុយនីស្ត នេះបើយោងតាមការចុះផ្សាយ ពីភ្នាក់ងារ សារព័ត៌មានរដ្ឋចិន

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ក្រុមព្រះ រាជ អាជ្ញាមកពី តុលាការ កំពូលចិនអោយដឹងថា ខ្លួនបានបើកការស៊ើបអង្កេត ជាផ្លូវការ ដើម្បីរកឃើញ កំហុសឆ្គងជាក់ស្តែង ប្រឆាំងទៅនឹងជនជាប់ចោទរូបនេះ ។ គួររំឮកថា ពីរឆ្នាំមុន ជនជាប់ មុន នឹង ចូលនិវត្តន៍ គាត់បាន បម្រើការ ជាប្រធានសន្តិសុខ ផ្ទៃក្នុងប្រទេសចិន ។ យ៉ាងណាមិញ ភាគច្រើន នៃ អតីតក្រុមការងារ របស់គាត់ រួមទាំង សាច់ញាត្តិទៀតនោះ ប្រឈមមុខ នឹងការចោទប្រកាន់ដូចគ្នាដែរ ពីបទប្រព្រឹត្តិ អំពើពុករលួយ ។

គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែង ក៏ដូចជា មាន អំណាច ប្រធានាធិបតីប្រទេសចិន Xi Jin- ping បានចាប់ផ្តើមយុទ្ធនាការ ជាន់ខ្ពស់ បោសសម្អាតអំពើពុករលួយ ក្នុងស្ថាប័នរដ្ឋាភិបាលមានដូច ជានៅក្នុងជួររដ្ឋាភិបាល និង គណបក្សជាដើម ។ បន្ថែមពីលើនេះ បើ យោងតាមការចុះផ្សាយពីទំព័រ សារព័ត៌មានរដ្ឋចិន អោយដឹងថា លោក Zhou រងនូវការចោទ ប្រកាន់ បទឧក្រិដ្ឋជាច្រើនក្នុងនោះរួម មានដូចជា ៖ រំលោភបំពានច្បាប់គណបក្ស ទទួលលុយសំណូកក្នុងបរិមាណដ៏ច្រើនលើសលប់ ធ្វើ អោយបែកធ្លាយអាថ៍កំបាំងគណបក្ស ក៏ដូចជា អាថ៍កំបាំងរដ្ឋ និង អំពើផិតក្បត់ស្រ្តីច្រើននាក់ផ្សេង ទៀតដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី