CamNews

ស្រ្តីជនបរទេស ដើរស្រាតតាមផ្លូវ ត្រូវបានបញ្ជូន ទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍

ភ្នំពេញ ៖ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ថា ស្រ្តីជនបរទេសម្នាក់ ដែលដើរស្រាតតាមផ្លូវសាធារណៈ ត្រូវបានអាជ្ញាធរ បញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តដោះស្រាយ ស្វែងរកសញ្ជាតិដើម ។

លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា ស្ត្រី ជនជាតិបរទេសម្នាក់នេះ មិនមានការបញ្ជាក់ណាមួយច្បាស់នោះទេថា ជាជនជាតិអ្វី និងសញ្ជាតិអ្វីនោះទេ ក៏ព្រោះតែ សាមីខ្លួនញៀនថ្នាំខ្លាំងពេក រហូតគ្រប់គ្រងស្មារតីខ្លួនមិនបាន ។

លោក សន សុផល បានបន្តទៀតថា ក្រោយពីខាងសាលាខណ្ឌដូនពេញ បញ្ជូនស្រ្តីរូបនេះមកដល់មន្ទីរ ខាងមន្ទីរក៏ បានបញ្ជូនបន្តទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅម៉ោងប្រមាណ១២ ថ្ងៃត្រង់ ដោយមានការអន្តរាគមន៍ ពី អភិបាលរាជធានីភ្នំពេញ ។

ជាមួយគ្នានោះដែរ ខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ករណីបែបនេះ មិនមែនទេ ទើបតែ មានជាលើកទីមួយនោះទេ គឺវាមានកើតឡើងច្រើនករណីមកហើយ នៅក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ស្រ្តីជន បរទេសម្នាក់នេះ ត្រូវបានសង្ស័យថា ប្រើប្រាស់គ្រឿងញៀន ជ្រុលហួសហេតុ បានធ្វើឲ្យវង្វេងស្មារតី រហូតដើរស្រាត តាមសួនច្បារ ម្តុំព្រះគម្លង់ ក្នុងទឹកដីខណ្ឌដូនពេញ បង្កឲ្យមានការភ្ញាក់ផ្អើល និងចោមរោមមើលពី ប្រជាពលរដ្ឋ និង អ្នកដំណើរតាមដងផ្លូវ ដើម្បីកុំឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាព នៅតាមទីសាធារណៈ បែបនេះ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានឲ្យប្រជាការពារខណ្ឌ ទៅឃាត់ខ្លួន និងចាប់ស្លៀកខោអាវឲ្យ បានសមរម្យ មុនបញ្ជូនទៅឲ្យមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ធ្វើការអប់រំបន្តទៀត ៕

អាន៖ ប្រជាការពារ ខណ្ឌដូនពេញ ចាប់ស្លៀកខោអាវ ឲ្យជនបរទេសម្នាក់ ក្រោយ ដើរស្រាតលំហែកាយ តាមសួនមាត់ទន្លេ

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល