CamNews

នាយករដ្ឋមន្ដ្រី បញ្ជាក់ពីប្រតិបត្ដិការ បញ្ជូនឧទ្ធម្ភាគចក្រ និងនាវា ជួយស្វែងរកយន្ដ ហោះ ម៉ាឡេស៊ី

-សម្ដេចតេជោ ស្វាគមន៍មិត្ដចិន និង ម៉ាឡេស៊ី ព្រមទាំងភាគីពាក់ព័ន្ធ មកស្រាវ ជ្រាវនៅកម្ពុជា បើសង្ស័យ បាត់នៅទីនេះ

ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជា សាធារណៈ ទៅកាន់ ប្រជាពលរដ្ឋខ្មែរទាំង អស់ និងមជ្ឈដ្ឋាននានាពីប្រតិបត្ដិការដែល កម្ពុជាទើបបញ្ជូនឧទ្ធម្ភាគចក្រ និងនាវាទៅ ជួយស្វែងរកយន្ដហោះម៉ាឡេស៊ីបាត់កាលពី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ កន្លងទៅនោះ គឺកម្ពុជាមិនបាន ព្រងើយកន្ដើយនោះឡើយ ចាប់តាំងពីមានហេតុការណ៍នេះកើតឡើង ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបការ ងារ របស់ក្រសួងអប់រំយុវជន និងកីឡានា រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមាន ប្រសាសន៍ថា តាំងពីមានហេតុការណ៍បាត់ យន្ដ ហោះម៉ាឡេស៊ី អឹម ៣៧០ ភ្លាមនោះ រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ និងអាជ្ញាធរពាក់ព័ន្ធ បានបញ្ជាក្រុម ការងារឱ្យធ្វើការស៊ើបអង្កេត និងតាមដាន យ៉ាងយកចិត្ដទុកដាក់ ជាមួយភាគីពាក់ព័ន្ធ ទាំង អស់ ។

សម្ដេចតេជោ បានបញ្ជាក់ថា “តាមពិត យើងធ្វើតាំងពីមុនមកហើយ តែធ្វើដោយ ស្ងាត់ស្ងៀមរបស់យើង គឺសិក្សានៅតំបន់ ដែលសង្ស័យ ”។

ជាមួយគ្នានេះសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាឱ្យក្រុមការងារទាំង អស់ បន្ដភារកិច្ចតាមដាន និងធ្វើការស្រាវ ជ្រាវ ក្នុងករណីនេះបន្ដទៀត ។ សម្ដេច តេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះ មិត្ដចិន និងមិត្ដម៉ាឡេស៊ី ព្រមទាំងភាគីពាក់ ព័ន្ធទាំងអស់បើសង្ស័យថា យន្ដហោះម៉ា ឡេស៊ី បាត់នៅក្នុងទឹកដី របស់ប្រទេសកម្ពុជា នោះ គឺកម្ពុជាស្វាគមន៍ឱ្យមកធ្វើការស្រាវ ជ្រាវ និងស្វែងរកនៅក្នុងទឹកដីរបស់ខ្លួន ។

ប្រមុខនៃរាជរដ្ឋាភិបាល បានសម្ដែង ការសោកស្ដាយយ៉ាងខ្លាំង និងជួយបន់ស្រន់ ឱ្យឆាប់រកឃើញ យន្ដ ហោះ របស់ម៉ាឡេស៊ី មួយនេះ ដើម្បីបញ្ចប់ភាពអន្ទះសារពីសំ ណាក់សាច់ញាតិអ្នកដំណើរ ដែលជិះនៅ ក្នុងយន្ដហោះសរុប ២៣៩នាក់ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ កម្ពុជាបានបញ្ជូនឧទ្ធម្ភាគចក្រ ៤ គ្រឿង និងនាវាចំនួន ២គ្រឿង ដើម្បី ជួយស្វែងរកយន្ដហោះម៉ាឡេស៊ី ដែលបាត់ ដំណឹងសូន្យឈឹង អស់រយៈពេលជាង១០ ថ្ងៃមកនេះ ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញ ឱ្យអាជ្ញាធរតាមបណ្ដាខេត្ដ ធ្វើការតាមដាន បើសិនសង្ស័យអាចកើត មានឡើងនៅក្នុង ទឹកដីរបស់ខ្លួននោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល