ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក Fred Huchinson Cancer
នៅក្នុងទីក្រុងស៊ីអេថល សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកទទួលទានថ្នាំប៉ារ៉ាសេតាមុល ជាប្រចាំ
នឹងមានអាត្រាប្រឈមនឹងជំងឺ មហារីកគ្រាប់ឈាមកើនឡើង ដោយគេជឿថា មកពីសមាសធាតុគីមី
ដែលមានឈ្មោះថា អាសេតាមីណូហ្វេន នៅក្នុងថ្នាំប៉ារ៉ាសេតាមុល។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា កន្លងមកតាមរយៈលទ្ធផលនៃការសិក្សា ទៅលើអ្នកជំងឺមហារីក
គ្រាប់ឈាម ម្នាក់ៗ មានការណែនាំថា ជាតិថ្នាំអាសេតាមីហ្វេន អាចជំរុញឲ្យមានជំងឺមហារីក។ ដោយ
ឡែកការសិក្សាថ្មី ដែលយោងទៅតាមការធ្វើតេស ទៅលើក្រុមអ្នកស្ម័គ្រចិត្តទាំងបុរស និងនារី ដែល
មានសុខភាពល្អរឹងមាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប្រមាណ ៦៥.០០០នាក់ ដោយពួកគេបានប្រើប្រាស់
ថ្នាំប៉ារ៉ាសេតាមុល អស់រយៈពេល ១០ឆ្នាំ ព្រមទាំងមានការពិនិត្យ និងតាមដានស្ថានភាពសុខភាព
យ៉ាងច្បាស់លាស់។

លទ្ធផលបានបង្ហាញឲ្យឃើញថា អ្នកស្ម័គ្រចិត្តចំនួន ៥៧៧នាក់ ឬតិចជាង១ភាគរយ កើតជំងឺមហារីក
ពាក់ព័ន្ធនឹងកោសិកាឈាម ដូចជាមហារីកក្រពេញទឹករង៉ៃ ដែលកើតឡើងដោយភាពខុសប្រក្រតីរបស់
ខួរឆ្អឹង។

ទន្ទឹមនឹងនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកស្ម័គ្រចិត្តចំនួនជាង៩ភាគរយ ក្នុងក្រុមដែល
មានជំងឺមហារីក ធ្លាប់ប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល ក្នុងបរិមាណច្រើនពីមុនមក បើប្រៀបធៀបនឹងអ្នក
មិនកើតជំងឺមហារីក មានតែ ៥ភាគរយប៉ុណ្ណោះ។ នៅពេលពិចារណាកត្តាផ្សេងៗ រួមទាំងកត្តាអាយុ
កត្តារលាកសន្លាក់ និងប្រវត្តិគ្រួសារ ដែលមានកើតជំងឺមហារីកគ្រាប់ឈាម ឃើញថា អ្នកប្រើប្រាស់ថ្នាំ
សេតាមុលជាប្រចាំ មានអត្រាប្រឈមនឹង ជំងឺមហារីកគ្រាប់ឈាម កើនឡើងខ្ពស់ដល់ទៅជិត២ដង
ឯណោះ។

ទោះបីជាយ៉ាងនោះក្តី ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា នៅពេលនេះនៅមិនទាន់មាន ការពិសោធន៍
ទេថាជាតិថ្នាំអាសេតាមីណូហ្វេន គឺជាមូលហេតុនៃជំងឺមហារីកនោះទេ ចាំបាច់ត្រូវមានការសិក្សា
បន្ថែមទៀត មុននឹងយកលទ្ធផលស្រាវជ្រាវនេះ ទៅពិចារណាក្នុងការប្រើប្រាស់ថ្នាំ បំបាត់ការឈឺចាប់
ប្រភេទនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល