ក្រោយរយះពេលតែប៉ុន្មានថ្ងៃ បន្ទាប់ពីការជំនុំជំនះរួចមក Samsung ត្រូវផ្តល់ប្រាក់ដល់ Apple ប្រហែលចំនួន ៩៣០លាន ដុល្លារ ដោយសារតែបានរំលោភប័ណ្ណប៉ាតង់។ ហើយនៅប៉ុន្មានថ្ងៃបន្ទាប់ ខាងមុខនេះ ក្រុមហ៊ុនទូរស័ព្ទធំៗទាំងពីរនេះ នឹងធ្វើការប្តឹងផ្តល់គ្នាបន្តទៀត ពាក់ព័ន្ធទៅនឹងបណ្តា ឧបករណ៍ថ្មីៗ មានដូចជា Galaxy S3 ជាដើម។

នៅថ្ងៃទី ៣១ ខែមីនា ខាងមុខនេះ Samsung និង Apple នឹងបន្តធ្វើការប្តឹងផ្តល់តាមផ្លូវច្បាប់ លើ ជម្លោះបញ្ហាប័ណ្ណប៉ាតង់ ដែលបានអូសបន្លាយ អស់រយះពេលជាយូរឆ្នាំមកហើយនេះ។បញ្ហាផ្តោត សំខាន់ ក្នុងការប្តឹងផ្តល់លើកនេះគឺ នឹងជាបញ្ហា ដែលបណ្តាឧបករណ៍ Samsung ត្រូវបានចោទ ប្រកាន់ រំលោភលើបច្ចេកវិទ្យាសំខាន់ៗចំនួន ៥ របស់ Apple (Search consolidation, data synchronization, drag to unlock the device, touch feature to dial និង autocomplete)។

ទំហំទឹកប្រាក់ដែល Apple ទាមទារពី Samsung ជាការសងជម្ងឺចិត្តនោះ នឹងមានចំនួន ៤០ ដុល្លារ គ្រប់ឧបករណ៍នីមួយៗ (ឧបករណ៍ដែលទទួលរងការចោទប្រកាន់ថា រំលោភប័ណ្ណប៉ាតង់)។ ប្រាកដណាស់ដែលថា ក្រុមហ៊ុនទូរស័ព្ទកូរ៉េមួយនេះ នឹងមិនយល់ព្រមឡើយ ជាមួយនឹងចំនួនទឹក ប្រាក់នេះ។

កាលពីឆ្នាំ២០១០ មុននឹងការប្តឹងផ្តល់គ្នារវាង Samsung និង Apple បានផ្ទុះឡើង Apple ធ្លាប់បានឲ្យ Samsung ទិញសិទ្ធិប្រើប្រាស់ប័ណ្ណប៉ាតង់ ក្នុងតំលៃ ៣០ ដុល្លារ ក្នុងមួយគ្រឿងៗ ប៉ុន្តែខាងក្រុមហ៊ុន Samsung បានបដិសេធណូវសំណើនេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview