ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ បានប្រកាសសាលក្រម កំបាំងមុខផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ អូ រស្មី ដែលជា អតីតតារាចម្រៀង មិនសូវល្បីឈ្មោះ ដាក់គុកកំណត់ រយៈពេល ៧ឆ្នាំ និង បង្គាប់ឲ្យសងជម្ងឺចិត្ត២០លានរៀល ទៅក្មេងស្រីរងគ្រោះ ជាប់ពាក់ព័ន្ធនឹង ករណីការនាំក្មេងអាយុ១៤ឆ្នាំ ម្នាក់ យកទៅរួមភេទ ជាមួយបុរសអ្នកមានទ្រព្យ ដែលជាអនិកជនខ្មែរ ជាថ្នូរនឹងបានក្លាយ ជាតារាអ្នក ចម្រៀងស្រី ដ៏ល្បីមូយរូប នៅក្នុងប្រទេសកម្ពុជា។

ការប្រកាសសាលក្រមនេះ ត្រូវបានធ្វើឡើង ដោយក្រុមចៅក្រមជំនុំជម្រះ នៃ សាលាដំបូង រាជធានីដែលរួមមាន លោក កោ វណ្ឌី អនុប្រធានសាលាដំបូង រាជធានីភ្នំពេញ គឺជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោក លី សុខលេង និង លោកលី លីមម៉េង ជាសមាជិកចៅក្រមប្រឹក្សា និងព្រះរាជអាជ្ញារង លោកស្រីស៊ឺ វណ្ណនី ជាតំណាងអយ្យការ តែកំបាំងជនជាប់ចោទឈ្មោះ អូ រស្មី និងមេធាវីការពារក្តីទាំង អស់របស់គាត់ តែចំពោះមុខភាគីចោទចោទ។

យោងតាមឯកសាររបស់តុលាការ ជនជាប់ចោទ ឈ្មោះ អូ រស្មី ភេទស្រី អាយុ៣៦ ឆ្នាំ មុនចាប់ខ្លួន គឺ ជាតារាចម្រៀងស្រី ប្រចាំនៅក្នុងផលិត កម្មឆ្លងដែន និងរៃយំ ។ ជនជាប់ចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីចំនួន ២ បទល្មើស« សញ្ចារកម្ម មានស្ថានទម្ងន់ទោស» និង បទ « ការនាំចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ»តាមច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ។

ឈ្មោះអូ រស្មីត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ច នគរបាល ប្រឆាំងការ ជួញដូរមនុស្ស និង ការពារអនីតិជនរាជធានីភ្នំពេញ តាមពាក្យបណ្តឹងរបស់ម្តាយ របស់ ក្មេងស្រីរងគ្រោះ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល